P​​j​a​n​i​c អះ​អា​ង​ថា​ ​B​a​r​c​e​l​o​n​a រ​ដូ​វ​កា​ល​នេះ​គឺ​ម​ក​ដើ​ម្បី​ស​ង​សឹ​ក​នឹ​ង​ប​រា​ជ័​យ​រ​ដូ​វ​កា​ល​មុ​ន

0

នៅសប្តាហ៍នេះកីឡាករចំណូលថ្មីម្នាក់របស់ក្លឹប Barcelona គឺលោក Pjanic បានធ្វើការលើកឡើងថា ក្លឹបនឹងអាចធ្វើបានល្អប្រសើរឡើងវិញជាមិនខាន បន្ទាប់ពីទំរង់លេងដ៏អន់កាលពីរដូវកាលមុន។

កីឡាករ Miralem Pjanic បាននិយាយថា Barcelona នឹងត្រឡប់មកវិញដើម្បីសងសឹក ទៅនឹងបរាជ័យរបស់ខ្លួន ដែលទទួលបានកាលពីរដូវកាលមុន ជាពិសេសគឺការធ្លាក់ចេញពី Champion League យ៉ាងអាម៉ាសនោះតែម្តង។

រំលឹកដែរថា Bayern Munich បានលត់ Barcelona ក្នុងលទ្ធផលដល់ទៅ៨ទល់នឹង២ នៅក្នុងវគ្គជម្រុះ១ភាគ៤ នៃព្រឹត្តិការណ៍ Champion League ហើយ Barcelona ក៏បានបញ្ចប់ទៅនៃរដូវកាលចាស់ ត្រឹមតែជើងឯករក La Liga ផងដែរ៕

ប្រែសម្រួល៖ Lee