Man City ស៊ី Wolves ដល់ក្នុងផ្ទះ

0

ការប្រកួតដំបូងរបស់ Man City សម្រាប់រដូវកាលថ្មីធ្វើបានយ៉ាងល្អខ្លាំងណាស់កាលពីយប់មិញ ទោះបីក្នុងនាមជាក្រុមភ្ញៀវក្តីដោយស៊ុតបញ្ចូលទី Wolves ដល់ទៅ៣គ្រាប់ ខណៈដែលម្ចាស់ផ្ទះស៊ុតបានតែ ១គ្រាប់ប៉ុណ្ណោះ។

១គ្រាប់ដែលធ្វើបានដោយកីឡាករ De Bruyne នៅនាទីទី២០ជាបាល់១១ម៉ែត្រ១គ្រាប់ទៀត ដោយកីឡាករខ្សែប្រយុទ្ធវ័យក្មេង Phil Foden នៅនាទីទី៣២ និង១គ្រាប់ចុងក្រោយដោយកីឡាករ Jesus នៅនាទីទី៩០បូក៥ទៅហើយធ្វើឲ្យ Man City រកបាន៣ពិន្ទុងាយសម្រាប់ប្រកួតដំបូងរបស់ខ្លួន។

ម្ចាស់ផ្ទះមិនអាចធ្វើអ្វីបានឡើយដោយសរុបការគ្រប់គ្រងបាល់ Wolves ធ្វើបានត្រឹមតែ៣៥ភាគរយប៉ុណ្ណោះ និងស៊ុតចំគោលដៅបានតែ១លើកនៅពេលដែល Man City គ្រប់គ្រងបាល់បានទៅដល់៦៥ភាគរយ៕

ប្រែសម្រួល៖ Lee