J​u​v​e​n​t​u​s កំ​ពុ​ង​ត្រៀ​ម​ខ្ចី​ជើ​ង​កី​ឡា​ក​រ​ E​m​e​r​s​o​n ​រ​ប​ស់​ C​h​e​l​s​e​a

0

Juventus ត្រូវបាគេជឿជាក់ថាកំពុងធ្វើការស៊ើបសួរអំពីលទ្ធភាព ក្នងការខ្ចីជើងកីឡាករខ្សែការពារម្នាក់របស់ក្លឹប Chelsea ដើម្បីមកចាប់ដៃគូគ្នាជាមួយនឹងកីឡាករ Mattia de Sciglio ។

កាសែត Di Marzio បានរាយការណ៍ថា Juvenuts កំពុងដាក់ពាក្យស្នើសុំខ្ចីជើងកីឡាករ Emerson ក្នុងរយៈពេលខ្លីពីក្លឹប Chelsea ខណៈដែលបច្ចុប្បន្នកំពុងខ្វះខាតកីឡាករម្នាក់នៅក្នុងតំបន់ការពារ។

គួរឲ្យដឹងដែរថា Emerson បានចូលរួមជាមួយនឹងតោខៀវ Chelsea កាលពីខែមករាឆ្នាំ២០១៨ ប៉ុន្តែមិនអាចបង្ហាញខ្លួនឲ្យជម្រើស ១១នាក់ដំបូងក្រោមការដឹកនាំរបស់លោក Lampard បានទៀងទាត់ឡើយជាពិសេស នៅពេលដែលមានវត្តមានរបស់ Ben Chiwell មកដល់ Stamford Bridge ផងនោះ៕

ប្រែសម្រួល៖ Lee