យុគសម័យរបស់ Andrea Pirlo បានចាប់ផ្តើមយ៉ាងល្អឥតខ្ចោះ ជាមួយនឹងជ័យជំនះ ៣-០ លើក្រុម Sampdoria កាលពីថ្ងៃអាទិត្យ។
កីឡាករចំណូលថ្មី Dejan Kulusevski បានរកគ្រាប់បាល់ដំបូងនៅនាទីទី ១៣ មុនពេលកីឡាករជើងចាស់ Leonardo Bonucci និង Ronaldo រកបានម្នាក់១គ្រាប់ ក្នុងតង់ទី២ នៅឯកីឡដ្ឋាន Allianz។
លទ្ធផលនេះមានន័យថាក្រុមសេះបង្កង់ Juventus ចាប់ផ្តើមរដូវកាលនេះនៅចំណាត់ថ្នាក់លេខ ២ តាមពីក្រោយ Genoa ដោយគ្រាប់បាល់ដែលរកបានបន្ទាប់ពីឈ្នះ ៤-១ លើ Crotone កាលពីថ្ងៃអាទិត្យ។
គួរបញ្ជាក់ផងដែរថា កីឡាករវ័យក្មេង Dejan Kulusevski សញ្ជាតិស៊ុយអែត ផ្លាស់មកពីក្លឹប Atalanta ចូលរួមជាមួយ Juventus ក្នុងខែមករា ហើយត្រូវបានក្លឹបដាក់ឲ្យខ្ចីជើងទៅកាន់ Parma ពេញមួយរដូវកាល ២០១៩-២០២០៕