ប្លែកៗ! ខឹងសង្សារ អត់ជួយចេញលុយថ្លៃផឹកស៊ី ស្ទុះទៅចាប់វាយហូរឈាមច្រមុះ

0

ភ្នំពេញ៖ បុរសម្នាក់ខឹងសង្សារ មិនជួយចេញថ្លៃផឹកស៊ី ក៏ស្ទុះចាប់វាយនារីជាសង្សារ បណ្ដាលឲ្យបែកច្រមុះហូរឈាម ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ១២៖២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសម្ដីនារីរងគ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុ បុរសម្នាក់បានបបួលនាងមកផឹកស៊ី ក្នុងហាងហ្គោលឌិនសូរីយាម៉ល លុះពេលស្រវឹងរាងៗខ្លួន បរុសជាសង្សារ ក៏ឲ្យនាងជួយចេញថ្លៃស្រា ហើយនាងក៏ដើរចេញទៅខាងក្រៅ ពេលនោះបរុសជាសង្សារ ដើរពីក្រោយទៅចាប់ទាញនារីរងគ្រោះវាយ បណ្ដាលឲ្យហូរឈាមច្រមុះ និងហើមមុខ ។