ភ្នំពេញ៖ សូមកុំភ្លេចទៅចូលរួម ទស្សនាទាំងអស់គ្នា ប្រទេសកម្ពុជា នឹងកើតមានព្រឹត្តិការណ៍ សមរាត្រីនៅប្រាសាទអង្គរវត្ត ឬព្រះអាទិត្យរះចំ កំពូលប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២០ ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា «មន្ទីរទេសចរណ៍ខេត្ត សូមជម្រាបជូនសាធារណ:ជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាជ្រាបថា “ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត- Equinox Angkor” ( ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត) នឹងអាចកើតមានឡើងនាព្រឹកព្រលឹម ចន្លោះថ្ងៃទី២១-២៣ខែកញ្ញា ឆ្នាំ២០២០ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប» ។
ក្នុងន័យនេះ មន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាកម្សាន្តដោយមេត្រី ។


