លោក Jose Mourinho ពិតជាពេញចិត្តចំពោះការចូលរួមចំណែករបស់ Harry Kane ចំពោះជ័យជម្នះ ៥-២ លើក្រុម Southampton កាលពីថ្ងៃអាទិត្យ។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះបានបញ្ជូនបាល់ ៤ គ្រាប់ឲ្យកីឡាករ Son Heung-min ស៊ុតបញ្ចូលទី ព្រមទាំងស៊ុតខ្លួនឯងបាន ១គ្រាប់នៅនាទី ៨២ផងដែរ។
នៅក្នុងការប្រកួតកាលពីថ្ងៃអាទិត្យម្សិលមិញ កីឡាករសញ្ជាតិកូរ៉េខាងត្បូង Son Heung-min រកបានចំនួន ៤គ្រាប់ម្នាក់ឯង ហើយមានក្លាយជា man of the match ប៉ុន្តែនៅពេលដែល Kane ត្រូវបានសម្ភាសនៅ St. Mary បន្ទាប់ពីការប្រកួតនោះលោក Mourinho បានចង្អុលទៅកាន់ Kane ហើយលោកបាននិយាយថា៖ «គាត់គឺជា man of the match របស់ខ្ញុំ»។