S​e​r​g​i​o A​g​u​e​r​o អា​ច​នឹ​ង​អ​វ​ត្ត​មា​ន​រ​ហូត​ដ​ល់​ខែ​វិ​ច្ឆិ​កា

0

លោក ​Pep Guardiola បាននិយាយកាលពីថ្ងៃសុក្រ (១៨ កញ្ញា) ថាខ្សែប្រយុទ្ធរបស់ក្លិប Manchester City កីឡាករ Sergio Aguero អាចនឹងខកខានរយៈពេល ២ ខែដំបូងនៃរដូវកាលនៃក្របខ័ណ្ឌ Premier League ខណៈដែលគាត់មិនទាន់បានហ្វឹកហាត់ជាមួយក្លិប ចាប់តាំងពីរងរបួសជង្គង់កាលពីខែមិថុនា។

កីឡាករអាហ្សង់ទីនរូបនេះ ត្រូវបានខកខានចំនួន១២ប្រកួតក្នុងរដូវកាល ២០១៩-២០២០ រួមទាំងការប្រកួតនៅ Champions League ចំនួន ២ លើកនៅខែសីហា ផងដែរ។

អ្នកចាត់ការ Pep Guardiola បាននិយាយថា កីឡាករសញ្ជាតិអាហ្សង់ទីន វ័យ៣២ឆ្នាំរូបនេះអាចនឺងខកខាន រហូតដល់ខែវិច្ឆិកា។ Aguero​ នៅមិនទាន់អាចចូលរួមហ្វឹកហាត់ជាមួយក្លិបនៅឡើយនោះទេ ដោយសភាពរបួសមានភាពធ្ងន់ធ្ងរ ហើយក្លិបរំពឹងថាកីឡាកររូបនេះនឹងអាចវិលត្រលប់ចូលទីលានវិញ ក្នុងរយៈពេលមួយ ឬពីរខែខាងមុខនេះ៕