អគ្គិភ័យលេបត្របាក់ ផ្សារសំរោងយ៉ោងអស់ជាង ២០០តូប គិតជាប្រាក់ប្រហែល ៨លានដុល្លារ

0

ភ្នំពេញ៖ ហេតុការណ៍អគ្គិភ័យ ឆាបឆេះផ្សារសំរោងយ៉ោង ដែលស្ថិតនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ កាលពីល្ងាចម្សិលមិញ បានបំផាញតូបលក់ដូរអស់ចំនួន ២៣០តូប ក្នុងចំណោម២៨៣តូប សរុបជាទឹកប្រាក់ប្រហែល ៨លានដុល្លារ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៨ កញ្ញា បានឲ្យដឹងថា កាលពីថ្ងៃទី១៧ កញ្ញា វេលាម៉ោង ១៨៖៥៥នាទី មានករណីអគ្គិភ័យឆាបឆេះផ្សារសំរោងយ៉ោង បានប្រើប្រាស់ រថយន្តពន្លត់ អគ្គិភ័យ ចំនួន២៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៩២រថយន្ត។

សូមរំលឹកថា ករណីខាងលើនេះត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងសហគមន៍ ក៏ដូចជា កម្លាំងជំនួយរបស់កងកម្លាំងអគ្គីភ័យ បានសហការគ្នាជួយពន្លត់អគ្គីភ័យមួយនេះ ហើយភ្លើង រលត់ទាំងស្រុង នៅវេលាម៉ោង :៣០នាទីយប់ ថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២០៕