ការចុះហត្ថលេខារបស់ Gareth Bale នឹងត្រូវបានធ្វើឡើងជាផ្លូវការដោយ Tottenham ប៉ុន្តែកីឡាករសញ្ជាតិវែលរូបនេះ នឹងត្រូវរង់ចាំយ៉ាងហោចណាស់មួយខែ សម្រាប់ការបង្ហាញខ្លួនជាលើកដំបូងរបស់គាត់។
ខ្សែប្រយុទ្ធរូបនេះបានមកដល់ទីក្រុងឡុង ដោយមានរបួសរួចហើយ មានន័យថា Spurs នឹងត្រូវអត់ធ្មត់ ជាមួយកីឡាកររូបនេះ ដែលវិលត្រឡប់មករួមរស់ជាមួយក្លិបចាស់វិញ។ បន្ទាប់ពីត្រឡប់មកពីបំពេញភារកិច្ចអន្តរជាតិ Bale បានរងរបួសហើយរូបគេបានធ្វើការហ្វឹកហាត់នៅឯ Valdebebas ប៉ុន្តែមិនទាន់មានព័ត៌មានអំពីស្ថានភាពរបួសរបស់គាត់នៅឡើយ។
ទោះជាយ៉ាងណាពេលនេះ ក្រុមវេជ្ជសាស្រ្តរបស់ Spurs អាចបញ្ជាក់បានថាគាត់នឹងល្អប្រសើរឡើងវិញ យ៉ាងហោចណាស់ក្នុងរយៈពេល ៤ សប្តាហ៍ទៀត៕