C​a​m​a​v​i​n​g​a ស​ប្បា​យ​ចិ​ត្ត​ដែ​ល​បា​ន​ប​ដិ​សេ​ធ​សំ​ណើ​រ​ប​រ​ស់ R​e​a​l M​a​d​r​i​d

0

នៅថ្ងៃនេះមានការលើកឡើងផ្ទាល់ពីសំណាក់តារាឆ្នើមរបស់ក្លឹប Rennes គឺកីឡាករ Camavinga ថាខ្លួនពិតជាបានសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ដើម្បីបន្តលេងជាមួយនឹងក្លឹបដដែលរហូតដល់រដូវកាលក្រោយ។

កីឡាករ Eduardo Camavinga បានសារភាពបែបនេះថា គាត់ពិតជាត្រូវបានចែចង់ពីសំណាក់ក្លឹបយក្ស Real Madrid ពិតមែនប៉ុន្តែគាត់បានបដិសេធ និងសម្រេចចិត្តក្នងការផ្តោតយកចិត្តទុកដាក់ ក្នុងការបន្តលេងជាមួយនឹង Rennes នារដូវកាល២០២០-២០២១ដដែល។

គាត់បានបន្តថា៖ ខ្ញុំបានសម្រេចចិត្តនេះជាមួយនឹងមិត្តភ័ក្ត និងក្រមគ្រួសាររបស់ផង។នៅថ្ងៃនេះពួកយើងមានអារម្មណ៍សប្បាយចិត្ តក្នុងការជ្រើសយកការបន្តរស់នៅជាមួយនឹង Rennes ។ដូចនេះពេលនេះខ្ញុំនឹងផ្តោតយកចិត្តទុកដាក់ តែទៅលើការលេងបាល់មួយមុខប៉ុណ្ណោះ៕

ប្រែសម្រួល៖ Lee