Sh​a​w​ អួ​ត​ថា​ M​a​n U​n​i​t​e​d កំ​ពុ​ង​ផ្តោ​ត​សំ​ខា​ន់​តែ​ពា​ន​ប៉ុ​ណ្ណោះ​មិ​ន​មែ​ន T​o​p​ 4 ទៀ​ត​ឡើ​យ

0

បិសាចក្រហម Man United ដែលបានចាប់ផ្តើមរដូវកាលដំបូងប្រកួតចាញ៉ Aston Villa ទៅហើយនោះកំពុងផ្តោតសំខាន់ទៅលើពានរង្វាន់ធំៗ មិនមែនត្រឹមតែលេខរៀងទី៤ក្នុងតារាងកំពូលនោះឡើយ នេះបើយោងតាមការអះអាង របស់កីឡាករខ្សែការពារ Luke Shaw។

គួររំលឹកដែរថាក្រុមរបស់លោក Ole Solskjare មួយនេះបានបញ្ចប់ទៅកាលពីរដូវកាលមុន ក្នុងចំណាត់ថ្នាក់លេខរៀងទី៣ ទាំងប្រផិតប្រផោយ និងក៏បានឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League និង FA Cup ព្រមទាំង Carabao Cup ផងប៉ុន្តែចុងក្រោយគឺមិនអាចលើកពានណាមួយឡើយ។

អ្វីដែលគួរឲ្យចងចាំនោះគឺថាចាប់តាំងតែពីឆ្នាំ២០១៣មក បិសាចក្រហមមិនដែលលើកពានរង្វាន់ធំៗណាមួយបានឡើយ លើកលែងតែកាលពីឆ្នាំ២០១៧ ដោយអាចលើកពានរង្វាន់ Europa League បានម្តងគ្រាដែលលោក Jose Mourinho នៅជាគ្រូបង្វឹកនិងពានរង្វាន់ League Cup ម្តងដែរ៕

ប្រែសម្រួល៖ Lee