ស្លាប់​ ៥​នាក់ និង​របួស​ ១៧​នាក់​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ថ្ងៃ​ទី​១៣​ កញ្ញា​

0

​ភ្នំពេញ​៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ៥​នាក់​បាន​ស្លាប់​ របួសធ្ងន់​ ១០​នាក់ ​(​ស្រី​២​នាក់​)​ និង​របួសស្រាល​៧​នាក់​ (​ស្រី​២​នាក់​)​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស ​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២០​ ។​

​យោង​តាម​ទិន្នន័យ​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ទូ​ទាំង​ប្រទេស​ចេញ​ដោយ ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​១៣​ កញ្ញា​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ ចំនួន​២២​នាក់​ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច​ ចំនួន​ ១២​លើក​ ៕