កីឡាករវ័យទើបតែ២០ឆ្នាំម្នាក់ របស់ហង្សក្រហម Liverpool ដែលបានចំណាយពេលវេលាលេង ក្នុងលក្ខខណ្ឌខ្ចីជើង កាលពីរដូវកាលកន្លងទៅជាមួយនឹងក្លឹប Sheffield United និង Oxford នោះពេលនេះគឺត្រូវបានក្លឹប បន្តឲ្យលេខខ្ចីជើងសាជាថ្មី ហើយរដូវកាលក្រោយជាមួយនឹងក្លឹបនៅប្រទេសហូឡង់។
កីឡាករឆ្នើមវ័យទើបតែ២០ឆ្នាំ ដែលមានឈ្មោះថា Ben Woodburn រូបនេះត្រូវបានគេជឿជាក់ថា នឹងត្រូវធ្វើដំណើរទៅចូលរួមជាមួយនឹងក្លឹប Sparta Rotterdam ក្នុងរយៈពេលពេញមួយរដូវកាលក្រោយនេះ។
គួរឲ្យដឹងដែរថា Woodburn បានក្លាយទៅជាកីឡាករដែលអាចស៊ុតបញ្ចូលទី គ្រាប់បាល់អាជីពក្នុងវ័យក្មេងបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប នៅក្នុងការប្រកួតមួយប៉ះនឹងក្រុម Leeds United ក្នុងក្របខណ្ឌពានរង្វាន់ League Cup នាខែវិច្ឆិកាឆ្នាំ២០១៦ពោលគឺក្នុងអាយុទើបតែ១៧ឆ្នាំ និង៤៥ថ្ងៃប៉ុណ្ណោះ៕
ប្រែសម្រួល៖ Lee