L​i​v​e​r​p​o​o​l កៀ​ក​នឹ​ង​ទិ​ញ​បា​ន​កី​ឡា​ក​រ​វ័​យ​១​៨​ឆ្នាំ J​e​r​e​m​y​ D​o​k​u

0

The Teamtalk នៅថ្ងៃសុក្រនេះបានធ្វើការអះអាងថាក្លឹបហង្សក្រហម Liverpool គឺកំពុងធ្វើការយ៉ាងមមាញឹក ក្នុងការងារដើម្បីចុះកុងត្រាទិញយកកីឡាករវ័យក្មេង Jeremy Doku ពីក្លឹបប៊ែលហ្ស៊ិក Anderlecht ជាមួយនឹងតម្លៃ ប្រមាណជា២៥លានអ៊ឺរ៉ូ។

កីឡាករវ័យ១៨ឆ្នាំរូបនេះ បានបង្ហាញស្នាដៃយ៉ាងអស្ចារ្យកាលពីរដូវកាលមុនជូនក្លឹប ដោយអាចស៊ុតបញ្ចូលទីបាន៨គ្រាប់ និងជួយមិត្តរួមក្លឹបរកបាន៣គ្រាប់ផ្សេងទៀត ក្នុងការបង្ហាញតែ ២៤ដងដំបូងប៉ុណ្ណោះឲ្យក្លឹប។

លើសពីនេះ Doku ទើបតែអាចបង្ហាញខ្លួនឲ្យឈុតធំរបស់ជម្រើសជាតិប៊ែលហ្ស៊ិកក្នុងការប្រកួតពានរង្វាន់ Nation League ផងប៉ះនឹងក្រុមជម្រើសជាតិដាណឺម៉ាកហើយថែមទាំងអាចស៊ុតបាន១គ្រាប់ដំបូងផងដែរ៕

ប្រែសម្រួល៖ Lee