
សារព័ត៌មានបរទេសនៅថ្ងៃនេះ បានសរសេរថាក្លឹបយក្សអេស្បាញ Real Madrid ចាប់ផ្តើមបង្ហាញចំណាប់អារម្មណ៍ ជាមួយនឹងកីឡាករខ្សែប្រយុទ្ធស្លាបរបស់ក្លឹបមេឃខៀវ Man City គឺកីឡាករ Riyad Mahrez ។
ប្រភពដដែលក៏បានសរសេរទៀតដែរថា ក្លឹបបានធ្វើការពិភាក្សាជាមួយនឹងក្រុមការងារតំណាងរបស់កីឡាករ រួចរាល់ហើយផងដែរ អំពីលទ្ធភាពក្នុងការផ្ទេរមកលេងនៅអេស្បាញនាពេលខាងមុខ ខណៈដែលកុងត្រាមួយ ក៏បានត្រៀមរួចជាស្រេចហើយ សម្រាប់កីឡាកររូបនេះ។
បើយោងតាមការចេញផ្សាយរបស់ the Sportwitness បានបញ្ជាក់ដែរថាខ្សែប្រយុទ្ធស្លាបរូបនេះនឹងត្រូវទិញមកចូលរួម Real Madrid គឺដើម្បីទុកជំនួសតំណែងរបស់កីឡាករ Gareth Bale ដែលតែងតែមានព័ត៌មាន ក្នុងការចាកចេញជាយួរមកហើយនោះ៕
ប្រែសម្រួល៖ Lee