កន្លងមកហើយយើងបានហើយថាក្លឹបតោខៀវ Chelsea គឺតែងតែសន្សំចិត្តក្នុងការចង់បានអ្នកចាំទី Mendy ដែលកំពុងមានតម្លៃខ្លួនទៅដល់២៥លានផោនដើម្បីអាចមកជំនួសតំណែងរបស់កីឡាករ Kepa Arrzabalaga។
ប៉ុន្តែនៅថ្ងៃនេះព័ត៌មាននេះកាន់តែមានភាពច្បាស់លាស់ឡើងនៅពេលដែលក្លឹប Rennesដែលកីឡាករកំពុងលេងឲ្យនោះបានអះអាងថាពិតជាមានកិច្ចពិភាក្សាគ្នាកំពុងកើតឡើងមែនជាមួយនឹងតោខៀវ Chelsea ។
ប្រធានក្លឹប Rennes លោក Nicolas Holveck បានអះអាងថាពិតជាកំពុងពិភាក្សាជាមួយនឹង Chelsea ពិតមែននៅក្នុងថ្លែងសន្ទរកថាមួយជាមួយនឹងក្រុមអ្នកកាសែតកាលពីថ្ងៃពុធម្សិលមិញហើយលោកបញ្ជាក់ថាកីឡាករសេនេហ្គាល់រូបនេះក៏មានបំណងចង់ទៅចូលរួមជាមួយនឹង Stamford Bridge ខ្លាំងដូចគ្នាផងដែរ៕
ប្រែសម្រួល៖ Lee