G​i​g​g​s​ អះ​អា​ង​ថា​ ​C​R​7​ នឹ​ង​លេ​ង​រ​ហូ​ត​ដ​ល់​អា​យុ​៤​០​ឆ្នាំ

0

នៅថ្ងៃនេះមានការលើកឡើងមួយពីសំណាក់គ្រូបង្វឹកនៃជម្រើសជាតិវេលលោក Giggs ថាតារាឆ្នើមវ័យចំណាស់កីឡាករ Cristiano Ronaldo គឺនៅសល់ពេលជាច្រើនឆ្នាំទៀតក្នុងបន្តភាពអស្ចារ្យរបស់គាត់។

លោក Giggs ដែលជាអតីតមិត្តរួមក្លឹបបិសាចក្រហម Man United ជាមួយគ្នានោះបានអះអាងថា កំពូលកីឡាករប៉ទុយហ្គាល់រូបនេះ នឹងអាចបន្តលេងបាល់អាជីពរហូតដល់គាត់អាយុ៤០ឆ្នាំជាមិនខាន។ការលើកឡើងបែបនេះបានធ្វើឡើងនៅក្រោយពេលដែល CR7 បានស៊ុតបាន២គ្រាប់បំបែកកំណត់ត្រាប៉ទុយហ្គាល់ កាលពីពេលថ្មីៗនេះ។

មកដល់ពេលនេះយើងគ្រប់គ្នាក៏អាចមើលឃើញដែរថាទំរង់លេងរបស់ CR7 ហាក់ដូចជាមិនទាន់មានភាពថយចុះនោះឡើយ ដោយក្នុងនោះគាត់អាចស៊ុតបានទៅដល់៣១គ្រាប់កាលពីរដូវកាលមុនសម្រាប់ Juventus ព្រមទាំងស៊ុតបានដល់ទៅ ១០១គ្រាប់ហើយជូនជម្រើសជាតិប៉ទុយហ្គាល់ផងដែរ៕

ប្រែសម្រួល៖ Lee