ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលកម្ពុជាបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការចម្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីមិនស្គាល់ប្រភពដែលកំពុងផ្ទុះនៅប្រទេសចិន។ជាពិសេសក្រុមជំនាញសុខាភិបាលជាង២០០០ នាក់ដែលបានបណ្តុះបណ្តាលរួចជាស្រេចក្នុងការតាមដាននិងឆ្លើយតបជំងឺកើតឡើងថ្មីៗ ត្រៀមលក្ខណ:ឆ្លើយតប បើកើតមានជាយថាហេតុ។
យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានបកស្រាយនិងពន្យល់ពីការវិវត្តន៍នៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះថាថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២០ : បច្ចុប្បន្នភាព
– ជំងឺចំលងចេញពីទីផ្សារលក់គ្រឿងសមុទ្រ ក្នុងទីក្រុងវូហាន (ផ្សារនេះត្រូវបានបិទនិងសំអាតនៅថ្ងៃទី ១ មករា ម្លេះ)
– រកឃើញប្រភេទមេរោគ កូរ៉ូណាវីរុស ថ្មី នៅថ្ងៃទី ៧ មករា ២០២០
– គ្មានរកឃើញឆ្លងមនុស្សទៅមនុស្សទេ
– គ្មានគ្រូពេទ្យថែទាំអ្នកជំងឺឆ្លងជំងឺទេ
– សរុប ៤១ ករណី ក្នុងនោះ ១នាក់ស្លាប់ ៦នាក់ ជាសះស្បេីយ
– គ្មានរកឃើញករណីជំងឺថ្មីចាប់តាំងថ្ងៃទី ៣ មករា ម្លេះ
– គ្មានប្រទេសផ្សេងឆ្លងជំងឺនេះទេ
ជំងឺរលាកផ្លូវដង្ហើមបណ្តាលមកពីមេរោគថ្មី នៅក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន :
– មេរោគបង្ក ឡើងដោយ កូរ៉ូណាវីរុស ប្រភេទថ្មី (កូរ៉ូណាវិរុសចាស់រួមមាន : ១.កូរ៉ូណាវីរុស បង្កជំងឺ សារស៏ ក្នុងឆ្នាំ២០០៣ : ឆ្លងពីសត្វសំប៉ូចប្រផេះ) ២. កូរ៉ូណាវីរុស បង្កជំងឺ MERS នៅមជ្ឈឹមូព៌ា នៅក្នុងឆ្នាំ ២០០៨: ឆ្លងពីសត្វអូដ៏)
– ចំលងមកពីសត្វ តែមិនទាន់ដឹងប្រភពច្បាស់លាស់ពីសត្វអ្វី
– មិនទាន់មានភស្តុតាងបញ្ជាក់ថាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនៅឡេីយ
– ជំងឺនេះរកឃើញតែនៅក្នុងទីក្រុង វូហាន ខេត្តហ៊ូប៉ី ក្នុងប្រទេសចិនតែប៉ុណ្ណោះ
– ពុំទាន់រកឃើញករណីជំងឺនេះនៅប្រទេសកម្ពុជានៅឡើយទេ
– រោគសញ្ញាជំងឺរួមមាន គ្រុនក្តៅលើសពី ៣៨អង្សាសេ ក្អក ករណីធ្ងន់ធ្ងរមានហត់ឬពិបាកដកដង្ហើម
– ចាត់ទុកករណីសង្ស័យ : រាល់អ្នកដំណើរមានរោគសញ្ញាគ្រុនក្តៅលើសពី ៣៨.៥អង្សាសេ ក្អក ហត់ឬពិបាកដកដង្ហើម និងមានប្រវត្តិមកពីទីក្រុងខាងលើក្នុងកំឡុងពេល១៤ថ្ងៃ សូមរកការព្យាបាលនៅមន្ទីរពេទ្យជិតបំផុត និងប្រាបគ្រូពេទ្យអំពីប្រវត្តន៏នៃការធ្វើដំណើរផង
ការពារជំងឺ:
– កុំប៉ះពាល់សត្វរស់ កុំទៅកន្លែងផ្ទុះជំងឺ និងទីផ្សារ នៅក្នងទីក្រុងខាងលើ
– ឧស្សាហ៏លាងដៃជាមួយសាប៊ូនិងទឹក ឬជាមួយហ្សែល
– កុំប៉ះពាល់អ្នកជំងឺ ឬមន្ទីរពេទ្យមានអ្នកជំងឺខាងលើ
– ហូបសាច់ និងពងសត្វដែលចំអិនឆ្អិនល្អ
– ពេលក្អក ឬកណ្តាស ត្រូវក្រដាសឬកន្សែងខ្ទប់មុខ
– រាយការណ៏ទៅលេខ ១១៥ បើចង់ដឹងពត៌មានបន្ថែមឬរាយ
ការណ៏ករណីសង្ស័យ
វិធានការណ៏ក្រសួងសុខាភិបាល:
– តាមដាន និងឃ្លាំមើលអ្នកដំណើរដោយប្រើម៉ាស៊ីនស្ទង់កុំដៅជាពិសេសអ្នកដំណើរមកពីទីក្រុងខាងលើ
– មានមន្ទីរពិសោធន៏ជាតិត្រៀមជាស្រេចដើម្បីរកអត្តសញ្ញាណមេរោគថ្មី
– ក្រុមជំនាញសុខាភិបាលជាង២០០០ នាក់ដែលបានបណ្តុះបណ្តាលរួចជាស្រេចក្នុងការតាមដាននិងឆ្លើយតបជំងឺកើតឡើងថ្មីៗ ត្រៀមលក្ខណ:ឆ្លើយតប បើកើតមានជាយថាហេតុ៕