ដឹក​អីវ៉ាន់​អន​ឡាញមិនសូវរកបាន បែកគំនិតចេញឆក់ម្តង

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង ២០:៣០​នាទី កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១ នាក់ នៅ​ចំណុច​ក្រោយ​សណ្ឋាគារ​សុខា ផ្លូវ​មាត់ទន្លេ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ពាក់ព័ន្ធ​ករណី​ឆក់​ទូរ​សព្ទ័​ដៃ ចំនួន​០២​ករណី​។

ករណី​ទី​១: ឆក់​យក​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១៤​ប្រូ​ម៉េ​ក ពណ៌ ស្វាយ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៨២​អឺ​០ ផ្លូវ​លេខ​១៦១ សង្កាត់​អូរ​ឫស្សី​២ ខណ្ឌ​៧​មក​រា កាលពី​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៥​។

ករណី​ទី​២: ឆក់​យក​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១៤​ប្រូ​ម៉េ​ក ពណ៌ ខ្មៅ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣ ផ្លូវ​លេខ​៤០០ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង កាលពី​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៣​។

ជនសង្ស័យ​ឈ្មោះ យូ ថៃ​តុង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ដឹក​អីវ៉ាន់​អន​ឡាញ ស្នាក់​នៅផ្ទះ​លេខ​៣៤៣ ផ្លុ​វ​លំ ភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ​។ វត្ថុ​តាង​ចាប់​យក​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី​ក្លឹ​ប​១២ ពណ៌​ស សេរី​ឆ្នាំ​២០២៤ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១LA-៤៣២៣​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថ​តាង​ខាងលើ កម្លាំង​ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕