ម្តាយពេជ្រ សូលីកា ក្លាយជាឃាត់ករសម្លាប់យកទ្រព្យ

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ កម្លាំងនគរបាលខណ្ឌមានជ័យ បាននាំយកជនដៃដល់ ដែលសម្លាប់ស្ត្រីវ័យ៥០ឆ្នាំ នៅក្នុងបុរីវីឡាថោន ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីធ្វើត្រាប់ពីសកម្មភាពដែលជនល្មើសស្លាប់ជូនរងគ្រោះ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ ដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។ ចំណែក ជនរងគ្រោះមានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់ ផ្សារដេប៉ូ2 ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេប៉ូ។ ពួកគេទាំង២នាក់មានទំនាក់ទំនងស្រឡាញ់ភេទដូចគ្នា។

ប្រភពពីគ្រួសាររបស់សពបានប្រាប់ថា មុនកើតហេតុពួកគាត់បានទូរសព្ទ័ទៅរកជនរងគ្រោះ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ តែមិនមានអ្នកលើក ស្រាប់តែម៉ោងជិត៣រសៀលថ្ងៃដដែល មានគេទូរស័ព្ទមកប្រាប់ថា ម្ចាស់លេខបានដេកស្លាប់ នៅក្នុងផ្ទះបាត់ហើយ ធ្វើឲ្យពួកគាត់បានទៅផ្ទះកើតហេតុ លុះពេលទៅដល់ក៏ឃើញសពពិតមែន ធ្វើឲ្យពួកគាត់ដែលជាគ្រួសារ មានការសោកស្តាយយ៉ាងខ្លាំង។

ដោយគ្រួសារមិនអស់ចិត្ត ព្រោះឃើញការស្លាប់របស់ស្រ្តីមានសភាពគួរឲ្យសង្ស័យ ក៏រាយការណ៍ទៅកម្លាំងនគរបាល ភ្លាមៗកម្លាំងនគរបាលខណ្ឌមានជ័យ បានចុះទៅដល់ទីតាំងកើតហេតុ ជាមួយមន្ត្រីបច្ចេកទេសកោសល្យវិច័យ ប្រាប់ថា សពគឺត្រូវបានស្លាប់ដោយសារថបដង្ហើម គឺមានគេយករបស់អ្វីមួយសង្កត់ពីលើមុខរហូតថប់ដង្ហើមស្លាប់។

បន្ទាប់ពីដឹងថា ស្រ្តីដែលស្លាប់នោះដោយគេសម្លាប់មែនក្រុមគ្រួសារស្រ្តីរងគ្រោះ បានដាក់ការសង្ស័យថា មិត្តភក្តិដែលនៅជាមួយស្រ្តីរងគ្រោះ ជាអ្នកប្រព្រឹត្តព្រោះអ្នកទាំងពីរ តែងតែមានជម្លោះជាមួយគ្នាញឹកញាប់ ភ្លាមកម្លាំងនគរបាលបានហៅមិត្តស្រ្តីដែលស្លាប់ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនដៃដល់។