កំពង់ស្ពឺ៖ នៅយប់ថៃ្ងទី០៤ កុម្ភះ ២០២៥ បានអនុវត្តតាមការណែនាំ របស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បេីកយុទ្ធនាការបង្ក្រាបគ្រឿងញៀន ស្រាវជ្រាវបង្ក្រាបមុខសញ្ញាសង្ស័យបាន ០៤នាក់ នៅចំណុចភូមិក្បាលគាយ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ៖
១. ឈ្មោះ សុខ រ៉ុង ភេទ ប្រុស អាយុ ២៦ឆ្នាំ ទីលំនៅភូមិក្បាលគាយ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ
២. ឈ្មោះ ណែម ហៀង ភេទ ប្រុស អាយុ ៣២ឆ្នាំ នៅភូមិសួរស្ដី ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ
៣. ឈ្មោះ សាន ឆាត ភេទ ប្រុស អាយុ ២៦ឆ្នាំ នៅភូមិយាផ្លង ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ
៤. ឈ្មោះ សុន វ៉ុន ហៅ (តុន) ភេទ ប្រុស អាយុ ៤១ឆ្នាំ នៅភូមិខ្វិត ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ
សមត្ថកិច្ចបានរកឃេីញ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៣១កញ្ចប់ (៣០តូច,១មធ្យម) , ទូរស័ព្ទដៃ ៣ គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន ។ ចំពោះមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាង ជំនាញបានអនុវត្ដនីតិវិធី កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕