ស្លាប់ ២នាក់ និងរបួសធ្ងន់ ៥នាក់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះក្លិប​កម្សាន្ត “​មី​ត​ណាយ​ព្រី​មៀរ”

0

ភ្នំពេញ៖ ការ​អន្តរាគមន៍​ជួយ​សង្គ្រោះ​អគ្គិភ័យ​នៅ​ចំណុច​ខាងលើ​រហូត​ដល់​១៣:៣០​នាទី​រសៀល ពី​សំណាក់​កង​ម្លាំ​ង​សមត្ថកិច្ច​គឺ​មាន​ជន​រង​គ្រោះ​ស្លា​ប់ចំនួន ​០២​នាក់ (​ប្រុស​) រងរ​បួស​ធ្ងន់ ចំនួន​០៥​នាក់ (​ប្រុស​)។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង ១០:៣០​នាទី​ព្រឹក មាន​ករណី​អគ្គិភ័យ​មួយ កន្លែង​កើតឡើង​នៅ​ចំណុច​ក្លិប​មី​ត​ណាយ​ព្រី​មៀរ ផ្លូវ​៥០​ម៉ែត្រ ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ មូលហេតុ​បណ្តាល​មក​ពី​ជាង​ផ្សារ​ដែក​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ និង​ធ្វើ​ឱ្យ​ឆេះ​ក្លិប​កម្សាន្ត ទំហំ ៣៥​ម៉ែត្រ X៤០​ម៉ែត្រ ហើយ​ខូចខាត​ម៉ូតូ ចំនួន ០៥​គ្រឿង រួម​ទាំង​សម្ភារ​ក្នុង​ក្លិប​អស់ទាំង​ស្រុង ហើយ​បាន​ឆេះ​រាលដាល​ដល់​បន្ទប់​ផ្ទះសំណាក់​ទំហំ ៣,៥​ម៉ែត្រ x០៥​ម៉ែត្រ ចំនួន ០១​បន្ទប់ ។

នៅ​វេលា​ម៉ោង​១៣:៣០​នាទី​រសៀល អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ ចំនួន​២០​គ្រឿង ប្រើប្រាស់​ទឹក​អស់​ឱ្យ​ចំនួន ៤០​ឡាន ស្មើនឹង​១៦០​ម៉ែត្រគូប​, រថយន្ត​អគ្គិភ័យ​ក្រសួងមហាផ្ទៃ ចំនួន ០៤​គ្រឿង ប្រើប្រាស់​អស់​ចំនួន ០៦​ឡាន ស្មើនឹង ២៤​ម៉ែត្រគូប​, រថយន្ត​អគ្គិភ័យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ០២​គ្រឿង ប្រើប្រាស់​អស់​ចំនួន ០១​ឡាន ស្មើនឹង ១០​ម៉ែត្រគូប​, រថយន្ត​អគ្គិភ័យ​កងពលតូច​លេខ​៧០ ចំនួន ០៤​គ្រឿង ប្រើប្រាស់​អស់​ចំនួន ០៣​ឡាន ស្មើនឹង ២៦​ម៉ែត្រគូប​, រថយន្ត​អគ្គិភ័យ​ក្រម​ហ៊ុន​ស្រា​បៀរ​កម្ពុជា ចំនួន ០១​គ្រឿង ប្រើប្រាស់​អស់ ចំនួន ០២​ឡាន ស្មើនឹង ១២​ម៉ែត្រគូប​, រថយន្ត​អគ្គិភ័យ​សួន​ឧស្សាហ៍កម្ម​កា​ណា​ឌី​យ៉ា ចំនួន ០១​គ្រឿង ប្រើប្រាស់​អស់ ចំនួន ០១​ឡាន ស្មើនឹង ០៤​ម៉ែត្រគូប​, រថយន្ត​អគ្គិភ័យ​ទីក្រុង​ន​រា ចំនួន ០២​គ្រឿង ប្រើប្រាស់​អស់ ចំនួន ០២​ឡាន ស្មើនឹង ១២​ម៉ែត្រគូប​៕