សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ​ដើម្បីកសាងសន្តិភាព យើងទាំងអស់គ្នាត្រូវរួបរួមគ្នាជាធ្លុងមួយ និងភាតរភាពជាអន្តរជាតិ

0

ភ្នំពេញ៖ «សន្តិភាពមិនមែនជាអ្វីដែលកើ​តឡើ​ងដោ​យចៃ​ដន្យនោះទេ។ ដើម្បីកសាងសន្តិភាព យើងទាំងអស់គ្នាត្រូវពុះពារគ្រប់ឧបសគ្គ ប្រ​កា​ន់​យ៉ា​ងខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព រួបរួមគ្នាជាធ្លុងមួយ និងភាត​រភាពជាអន្ត​រ​ជាតិ​»។​នេះបើ​តា​ម​ខ្លឹមសារលិខិត របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណា​ច​ក្រ​​កម្ពុជា ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចធិបតី បានគូសបញ្ជាក់ក្នុងសារលិខិតថា ភ្នក់ភ្លើងសង្គ្រាម សោកនាដកម្ម ការបែ​ក​​បាក់រងទុក្ខវេទនាខ្លោចផ្សារកទីបំផុតគ្មាន ដែលប្រជាជាតិយើងបានឆ្លងកាត់ អស់រយៈពេល​ជា​​ងពីរទសវត្សរ៍កន្លងមក គឺជាមេរៀន និងបទ​ពិសោធន៍ដ៏ជូរចត់ ដែលមិនអាចបំភ្លេចបានហើ​​​យ​ដែលនាំឱ្យយើងទាំងអស់គ្នាបានយល់យ៉ាងច្បាស់ពីគុណតម្លៃនៃសន្តិភាព។

នៅថ្ងៃទី៩ ខែវិ​ច្ឆិកា ឆ្នាំ១៩៥៣ ប្រជាជា​តិយើងទាំងមូល​បានរំដោះខ្លួនទាំងស្រុង​ចេញ​ពី​អាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារ​បស់ព្រះមហាវីរក្សត្រខ្មែរព្រះ​ប​រ​មរតនកោដ្ឋ ព្រះក​រុណា ព្រះបាទសម្តេច នរោត្ដម សីហនុ។ ប៉ុន្តែ ព្រឹ​ត្តិការណ៍ប្រវត្តិសា​ស្ត្រ​នេះ​បានផ្ដល់ពេលវេលាត្រឹមតែជាង ១០ឆ្នាំប៉ុណ្ណោះ ឱ្យប្រជាជនកម្ពុជាបានស្គាល់ និង​រស់​ក្នុ​ង​សុ​ខសន្តិភាពនិងការអភិវឌ្ឍ នៅមុនពេលដែលកម្ពុជាត្រូវធ្លាក់ចូ​លក្នុងវិ​នាសក​ម្មនិង​ស​ង្គ្រា​ម​ស៊ី​វិលជាច្រើនឆ្នាំម្ដងទៀត។

ចាប់ពីឆ្នាំ១៩៧០ ដល់ ១៩៧៥ យើងបានឆ្លងកាត់រដ្ឋប្រហារសង្គ្រាមស៊ីវិល អស់រយៈ​ពេ​ល​ ៥ឆ្នាំបន្ទាប់មក របបប្រល័យពូជសាសន៍អស់ជាង ៣ឆ្នាំ ហើយបានហែល​ឆ្លងស្ថា​នភា​ពស​ន្តិ​ភាពខ្លះ និងសង្គ្រាមខ្លះ រយៈពេល ១៨ឆ្នាំបន្ថែមទៀត។

អតីតកាលដ៏លំបាកវេទនារបស់ប្រជាជាតិយើងនេះ ត្រូវបានបិទបញ្ចប់ទាំងស្រុងនៅឆ្នាំ​១៩​៩៨ បន្ទាប់ពីបានអនុវត្តយ៉ាងជោគជ័យនូវ «នយោបាយឈ្នះ-ឈ្នះ» របស់​សម្តេច​អគ្គ​ម​ហា​សេ​នា​ប​តី​តេជោ ហ៊ុន សែន ដែលបាននាំមកវិញជូនប្រជាជាតិនេះ នូវសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង។ ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ សន្តិ​ភា​ព​បា​ន​ផ្ដ​ល់ឱកាសឱ្យកម្ពុជាផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត ក្រោមម្លប់ដ៏ត្រជាក់នៃ​អ​ង្គព្រះ​ម​ហា​​​ក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ប្រទេសកម្ពុជាបានក្លាយទៅជាប្រទេសមានសេដ្ឋកិច្ចដែលរីកចំរើនជាង ៧ភាគរ​យក្នុ​ង​មួ​យឆ្នាំៗក្នុងរយៈពេលជាងពីរទសវត្សកន្លងមកនេះ ដែលនាំឱ្យ​កម្ពុជាសម្រេច​បានឋា​នៈជា​ប្រ​ទេ​​ស​មានចំណូលមធ្យមកម្រិតទាប ហើយអាចនឹ​ងឈានទៅ​សម្រេ​ចបា​នឋានៈជា​ប្រទេ​សមា​នចំ​ណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ​២​០​៥​០​។

កម្ពុជាដែលពីមុនធ្លាប់តែខ្វះខាត និងត្រូវពឹងផ្អែកស្ទើរទាំង​ស្រុងទៅលើជំ​នួយប​រទេ​ស​ដើ​ម្បីអាចរស់រាន់បាន បច្ចុប្បន្នកម្ពុជាមានមហិច្ឆតាលើកស្ទួយមោទនភាពជាតិ ឱ្យ​ឈាន​កាន់​តែ​ខ្ពស់ឡើង ដូចសម័យអង្គរឡើង តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ រស់រវើក រុងរឿង និ​ង​មា​នវិបុលភាព។

ថ្មីៗនេះ កម្ពុជាសម្រេចស្នាដៃធំៗ រួមមាន ការគ្រប់គ្រងការឆ្លងរាលដាលនជំងឺកូវីដ-១៩​ដោ​យជោគជ័យ ការទទួលធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ និង​ធ្វើជា​ប្រ​ធា​ន​អា​ស៊ានជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រ ដោយបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រ​ជុំ​កំ​ពូលពាក់ព័ន្ធដោយផ្ទាល់ក្រោយពីវិបត្តិដ៍ងឺកូវីដ-១៩ ព្រមទាំង ជោគជ័យនៃកា​រធ្វើ​ជាម្ចា​ស់ផ្ទះ​នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើ​ក​ទី​១​២​ និងទទឺករណ៍មិនអាច​ប្រកែកបានមួយចំនួនទៀត នៃការរីកចម្រើនប្រកបដោ​យមោទ​នភា​ពរ​បស់កម្ពុជា។

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ កម្ពុជាបា​នរៀបចំ​ការបោះ​ឆ្នោត​ជ្រើ​សតាំងតំណាងរាស្ត្រ នីតិកាលទី៧ យ៉ាងរលូន ដែលមានលក្ខណៈសេរី យុត្តិធម៌ ត្រឹមត្រូវ និង​មា​នតម្លាភាព ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ប្រជាពលរដ្ឋជាង ៨លាន ២សែ​ន​នាក់ ត្រូវជា​ប្រមាណ ៨៤,៥៩% បានចូលរួមបោះឆ្នោត គឺជាសក្ខីកម្មដ៏​ប្រចក្ស​នូវ​ទឹក​ចិ​ត្ត​រ​ប​ស់​​ប្រជាជាតិកម្ពុជាទាំងមូល ដែលស្រឡាញ់សុខសន្តិភាព និងគោរពគាំទ្រយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ។

ទន្ទឹមនឹងនេះ នៅក្រោមឆត្ររបស់អង្គការសហប្រជាជាតិ កម្ពុជាបា​ននិ​ងកំ​ពុង​ចូ​ល​រួ​ម​ចំ​ណែ​កយ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក។ ចាប់ពីឆ្នាំ២០០៦ ម​ក​ដល់បច្ចុប្បន្ននេះ កម្ពុជា បានបញ្ជូនកងកម្លាំងសរុបចំនួន ៩,២០៥នាក់ ក្នុងនោះ ស្ត្រី ៧២៨​នា​ក់ ទៅបំពេញបេសកកម្ម ថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសចំនួន០៩ រួ​មមាន ប្រទេសឆាដ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និ​ង​យេ​ម៉ែ​ន។

បច្ចុប្បន្ននេះកងកម្លាំងកម្ពុជាសរុប ចំនួន ៩០៣នាក់ (ក្នុងនោះស្ត្រី ១៤៧នាក់) កំ​ពុ​ង​បំ​ពេ​ញបេសកកម្មថែរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វ្រិកកណ្តាល និងយេម៉ែន។ បច្ចុប្បន្នកម្ពុជាបានបោះជំហ៊ានដ៏ជោគជ័យក្នុ​ងការពង្រឹងសុខុមាល​ភាពរ​ប​ស់​ប្រ​ជាជន ដោយធានាថា គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល។ កម្ពុជាប្តេជ្ញាបង្កើ​ន​កិច្ច​ខិត​ខំ​ទ្វេ​​ដងក្នុងការដាក់ចេញនិងអនុវត្តវិធានការ កែទម្រង់នានា ដូចជាការដាក់ឱ្យអនុវត្ត​នូវ​យុទ្ធ​សា​ស្ត្រ​បញ្ចកោណ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅសម្រេចឱ្យបាន គោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព នៅឆ្នាំ២០​៣​០។

កម្ពុជាត្រៀមខ្លួនស្វាគមន៍ និងសហការជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ ដៃគូអ​ភិវ​ឌ្ឍ​ន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីសម្រេចកិច្ចការដ៏សំខាន់ទាំងនេះ។

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តតម្កល់ «សន្តិភាព» ជាគុណ​ត​ម្លៃ​ខ្ព​​ស់បំផុត និងប្រកាន់ខ្ជាប់ចំពោះ ពាក្យស្លោក «អរគុណសន្តិភាព» របស់សម្តេច​អគ្គម​ហាសេ​នាប​តីតេជោ ហ៊ុន សែន។

សម្តេចមហាបវរធិបតី ជឿជាក់យ៉ាងមុតមាំថា ការប្រារព្ធទិវាសន្តិភាពអន្តរជាតិឆ្នាំនេះ នឹ​ង​​បន្តបញ្ជាក់ពីការប្តេជ្ញាចិត្តសារជាថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងការ​លើ​​កកម្ពស់តម្លសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា