នៅវេលាម៉ោង១៧:៣៥នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចឃ្លាំងផលិតនិងស្តុបសម្ភារពូក ស្ថិតនៅ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។ អគ្គិភ័យនេះធ្វើឱ្យឆេះឃ្លាំងទំហំ ៤៥ម៉ែត្រ X ៥៥ម៉ែត្រ ចំនួន០១ឃ្លាំង, ម៉ូតូ ចំនួន០៥គ្រឿង រួមទាំងសម្ភារស្តុបក្នុងឃ្លាំងអស់ទាំងស្រុង ហើយឆេះរាលដល់ផ្ទះថ្ម ចំនួន០១ខ្នង (ខូចខាត ១០%) ។
នៅវេលាម៉ោង២០:១០នាទីយប់ ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ២០គ្រឿង ប្រេីប្រាស់ទឹកអស់ ចំនួន៤០ឡាន ស្មើរនឹង ១៦០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០៤គ្រឿង ប្រើប្រាស់អស់ ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប, រថយន្តអគ្គិភ័យកងពលតូចលេខ៧០ ចំនួន០៤គ្រឿង ប្រើប្រាស់អស់ ចំនួន០៦ឡាន ស្មើនឹង ៦០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់អស់ ចំនួន០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារ ចំនួន០២គ្រឿង ប្រើប្រាស់អស់ ចំនួន០២ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងបុរីសង្ឃឹមថ្មី ចំនួន០២គ្រឿង ប្រើប្រាស់អស់ ចំនួន០២ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តជំនួយទឹកសាលាខណ្ឌពោធ៍សែនជ័យ ចំនួន០១គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តអគ្គិភ័យបុរីប៉េងហួត ចំនួន០២គ្រឿង ពុំបានប្រើប្រាស់ទឹក៕