ភ្នំពេញ៖ ដូចដែល ប្រិយមិត្តមួយចំនួន បានដឹងហើយថា តារាចម្រៀង សុខ រក្សា និង ភរិយា កុល ដាវី ស្រឡាញ់និងបានរួមរស់ជាមួយគ្នា ជាច្រើនឆ្នាំ មុននឹងឈានដល់ចូលរោងការ ហើយតារាទាំងពីររូបនេះ កម្របង្ហាញអារម្មណ៍ ផ្អែមល្ហែមជាមួយគ្នា តាមសង្គមហ្វេសប៊ុក ដូចគូស្នេហ៍ដទៃឡើយ ។
តារាសម្ដែងស្រី អ្នកនាង កុល ដាវី និងតារាចម្រៀងប្រុសលោក សុខ រក្សា បានកាន់ដៃគ្នារៀបអាពាហ៍ ពិពាហ៍កាលពីថ្មីៗនេះ ព្រមទាំងមានការចូលរួម ពីសំណាក់សិល្បករ សិល្បការិនី យ៉ាងអធិកអធមនោះ ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ពីសំណាក់មហាជន។ក្រោយពីរៀបការ ប្រមាណជាងមួយឆ្នាំមក ពេលនេះតារាសម្តែង កុល ដាវី និងស្វាមី មានកូនតាមបំណងហើយ ។
អ្វីដែលគួរអោយតក់ស្លុត នោះនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០នេះ តារាសម្តែង កុល ដាវី បានបង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើល និងត ក់ស្លុ តជាខ្លាំងមួយ ទំាងទឹកភ្នែក ខណៈខ្លួនកំពុងពពោះ ដោយនិយាយថា “ពុ ទ្ធោអើយ បេះដូងកូនខ្ញុំឈ ប់ដើរហើយ”។
ក្នុងនោះគេក៏បានឃើញ តារាចម្រៀង សុខ រក្សា ដែលត្រូវជាស្វាមី តារាសម្តែងរូបនេះ បានបង្ហោះសារមួយទៀតទំាងរំជួលចិត្តថា “តាំងអារម្មណ៍ តាំងស្មារតី អោយរឹងមាំណាប្រពន្ធសំលាញ់ចិត្ត របស់បង អូនមានប្តី នៅជិតអូនហេីយ ធ្វេីម៉េចនិស្ស័យកូន ហើយនិងពួកយើង បានត្រឹមតែប៉ុណ្ណឹង សំខាន់បំផុតគឺសុខភាពរបស់អូន”៕