ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ សីហា ឆ្នាំ២០២៤ នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារ នាំយកថវិកាចំនួន២៥លានរៀល ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប។
នៅក្នុងនោះ ថវិកាចំនួន៥លានរៀល ជាថវិការបស់សមាគមសិល្បករខ្មែរ។ រីឯថវិកាចំនួន២០លានរៀលទៀត ជាថវិការបស់លោកជំទាវអ្នកឧកញ៉ាផ្ទាល់ខ្លួន។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបញ្ជាក់ថា នេះជាសន្តានចិត្ត និងស្មារតីរួមចំណែករបស់សមាគមសិល្បករខ្មែរ និងលោកជំទាវអ្នកឧកញ៉ាផ្ទាល់ចំពោះកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សបន្តវេន៕