រងចាំមើល! តារាកំប្លែងបបួល អ្នកនយោបាយ ប្រកួតបាល់ទះវិញម្ដង

0

ភ្នំពេញ៖ ថាវាជារឿងចម្លែកក៏ថាបាន ដែលតារាកំប្លែងនាយ ពាក់ មី បានបបួលប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ធ្វើការប្រកួបាល់ទះវិញម្ដង ដោយការប្រកួតនោះ គឺភាគីទាំងពីរមានកីឡាករ៣ស្មើ។

លោក ពេជ្រ ស្រស់ បានសរសេរលើបណ្ដាញទំនាក់ទំនងហ្វេសប៊ុក នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ យ៉ាងដូច្នេះថា « ក្រោយខ្ញុំបង្ហោះលេងបាល់ទះ ស្រាប់តែនាយពាក់មី ស្នើសុំណាត់ប្រកួត៣ស្មើ ខ្ញុំក៏ទទួលព្រមភ្លាមតែម្តង សូមបងប្អូនរង់ចាំ ទស្សនា ការឡាយប្រកួតបាល់ទះ រវាងក្រុមខ្ញុំ និងក្រុមនាយពាក់មីកុំបីខានឡើយ។ ប្រិយមិត្តហាម នាយពាក់មី កុំលេងផ្លូវក្នុងឲ្យសោះ»៕