ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រទី ៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៨:០០ព្រឹក ដោយពិនិត្យ និងពិភាក្សាលើរបៀបវារៈមួយចំនួន។
យោងតាមសេចក្ដីជូនដំណឹង របស់ទីស្ដីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៩ ខែសីហាបានឲ្យដឹងថា របៀបវារៈដែលនឹងត្រូវពិនិត្យ និងពិភាក្សារួមមាន៖
១-សេចក្តីព្រាងច្បាប់ លើមូលបត្ររដ្ឋ ។
២-សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃអាផ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ។
៣-បញ្ហាផ្សេងៗ មួយចំនួនទៀត។