ភំ្នពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងករណី យកឡូហ្កូរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងឡូហ្កូ របស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ទៅផុសលេងភ្ជាប់ ជាមួយរូបថតរបស់ខ្លួន។
យោងតាមអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា គេហទំព័រ និងព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មាន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២និង០០នាទីរសៀល ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការសហការជាមួយការិយា ល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ បានកោះហៅបុរសម្នាក់ ឈ្មោះ ស៊ឹម ឆាយ៉ាវីរ: ដែលប្រើប្រាស់ គណនីហ្វេសបុកឈ្មោះ RoNg Reach ដែលបានយកឡូហ្កូ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ និងឡូហ្កូរបស់ស្នងការដ្ឋាន នគបាលរាជធានីភ្នំពេញ ទៅផុសលេងភ្ជាប់ ជាមួយរូបថតរបស់ខ្លួន ដោយខុសច្បាប់ និងមិនមានការអនុញ្ញាតិ ។
បុរសម្នាក់នេះ បានចូលខ្លួនមកសារភាពកំហុស និងបានធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពទាំងនេះ ៕

