ភ្នំពេញ៖ ហាក់ដូចជាផ្ទុះនូវកំហឹងចំពោះតារាចម្រៀងណាម្នាក់ក្នុងទ្រនំហង្សមាស បានធ្វើឲ្យអ្នកធ្វើបទភ្លេង លោកមាស សុគន្ធ ហៅ Ouy បានខឹងសម្បាររហូតបញ្ចេញសារចាក់ដោត ដើម្បីផ្ញើទៅកាន់តារាចម្រៀងដែលមិនឲ្យតម្លៃអ្នកភ្លេងម្នាក់នោះ ។
លោក មាស សុគន្ធ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា «ខ្ញុំនៅមានការចងចាំល្អណាស់ ការចាប់ផ្តើមពីដំបូងដោយរូបបែបណា ខ្ញុំខំ ខ្ញុំតស៊ូ ខំជួយ ខ្ញុំគិត ខ្ញុំជាអ្នកសសេរបទភ្លេងមិនមែនអ្នកកំប្លែងទេ
(ខ្ញុំចេះឈឺចាប់ក្នុងនាមជាកូនប្រុស)កុំប្រើពាក្យថាពួកអ្នកភ្លេងវាគ្មានអីខ្លាំង តែត្រូវចាំថាបើគ្មានពួកអ្នកភ្លេងអ្នកក៏មិនខ្លាំងដូចគ្នា?អ្នកមានតម្លៃជារបស់អ្នក ខ្ញុំមានតម្លៃជារបស់ខ្ញុំ
#ខ្ញុំមាស_សុគន្ធ ។ក្នុងនោះបានធ្វើឲ្យពេជ្រ សោភា Share ដោយដាក់ខេមសិន ថា «កាចម្លេះបង ខឹងអ្នកណា ? »
ទោះជាយ៉ាងណាមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា តើអ្នកធ្វើបទភ្លេងខាងលើ ខឹងតារាចម្រៀងរូបណាឲ្យប្រាកដនោះទេ ៕





