ភ្នំពេញ៖ Rose ដោយប៉ុន្មានថ្ងៃមកនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល ក្រោយផ្តើមចេញពីពាក្យថា ស្គាល់ក្រដាស១០ ក្រដាសដុល្លារ ២០ទេ ហើយបើមិនស្គាល់ Rose ដូចអត់ស្គាល់វិមានឯករាជ្យ ។
ជាមួយសកម្មភាពឡាយវិដេអូថ្មីៗនេះនៅលើបណ្តាញសង្គម របស់ Rose បានធ្វើឲ្យ ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា អត់ទ្រាំមិនបញ្ចេញមតិមិនបាន ចំពោះសកម្មភាពបែកស្លុយរបស់នាង។
អ្នកនាងចន ច័ន្ទលក្ខិណា បានសរសេរថា «សម្តែងអោយដឹងថាសម្តែង វិលវល់ពេកហើយ» ។ ទន្ទឹមជាមួយគ្នានេះដែរ អ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅកាន់ គណនីរបស់ អ្នកនាងចន ច័ន្ទលក្ខិណា ដោយចាត់ទុកថា សកម្មភាពរបស់ Rose ជាការបំពុលសង្គម៕





