មកដល់សប្តាហ៍នេះកីឡាករខ្សែការពារ Alaba ត្រូវបានគេដឹងថានៅសល់តែកុងត្រា ១ឆ្នាំទៀតប៉ុណ្ណោះជាមួយនឹងក្លឹប Bayern Munich ប៉ុន្តែក្លឹបបានបញ្ជាក់ដដែលថាមានភាពសុទិដ្ឋិនិយមបំផុត ដើម្បីនឹងអាចបន្តកុងត្រាថ្មីជាមួយគ្នា។
ប្រធានប្រតិបត្តិក្លឹបលោក Karl Heinze Rummenigge នៅថ្ងៃនេះបានបញ្ជាក់ថាក្លឹបប្រាកដជាងាចបន្តកុងត្រាថ្មី ជូនកីឡាករខ្សែការពារជើងចាស់រូបនេះទោះ បីជាកន្លងមកមានព័ត៌មានថាក្លឹបមិនព្រមទទួលយកសំណើរ ដែលកីឡាករស្នើសុំ ២០លានអ៊ឹរ៉ូក្នុងមួយឆ្នាំសម្រាប់កុងត្រាថ្មីនោះក្តី។
ចំណែកឯគ្រូបង្វឹកក្លឹបលោក Hansi Flick វិញនៅថ្ងៃនេះក៏បានធ្វើការអះអាងដែរថា កីឡាករខ្សែការពារសញ្ជាតិអូទ្រីសរូបនេះ នឹងត្រៀមខ្លួនរួចជាស្រេចហើយក្នុងការចូលរួមក្លឹប ក្នុងការប្រកួតវគ្គ១ភាគ៤ ប៉ះនឹងក្រុមខ្លាំង Barcelona នៅថ្ងៃយប់ថ្ងៃសុក្រនេះ៕
ប្រែសម្រួល៖ Lee