ភ្នំពេញ៖ ស្ត្រីចំណាស់ម្នាក់ បានស្លាប់និងមនុស្ស៣នាក់ទៀត រងរបួសធ្ងន់ ត្រូវក្រុមគ្រួសារ និងអ្នកភូមិជួយសង្គ្រោះ បឋមដូចជាកប់នឹង ភក់ស្រោចទឹកជាដើម មុននឹងដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីក្មេងស្រី២នាក់ បានយករូឡូភ្លើង មកសាកថ្មទូរសព្ទ ហើយខ្សែភ្លើងនោះមានដាច់រលាត់ លេងបណ្ដើរសាកថ្មបណ្ដើរ បណ្ដាលឲ្យឆ្លង ចរន្តភ្លើងឆក់បន្តបន្ទាប់គ្នា។ ហេតុការណ៏នេះកើតឡើង កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ក្នុងភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ៕




