ភ្នំពេញ៖ តារាសម្តែងផាន់ ផាត់ណា ដែលទើបតែមានកូនមួយដោយមិនដឹងមុខឪពុកជាកូន ជាបុរណានោះ ក៏ស្រាប់តែព្រឹកនេះ ទទួលបានដំណឹងពីផលិតករ ជា ឈឹម ថា ខ្មោចចូលអំឡុងពេលថតកុនៗសុខៗ ។
លោកជា ឈឹម បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកនាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ថា«ក្រុមការងារTV5រឿងទឹកនិងប្រេងកំពុងតែថតស្រាប់តែបារមីម្ចាស់ដំណាក់ លោកម្ចាស់កថាថនឈុំ មកលេងក្រុមការងារ» ។
ក្នុងនោះលោក ជា ឈឹម បានបង្ហាញវីដេអូខ្លះៗ ដោយឃើញ ផាន់ ផាត់ណា ខុសពីប្រក្រតី ដោយប្រកាច់ប្រកាន់ស្រែក វ៉េវ៉ូ ដែលទំនងដូចជាមានវត្ថុសាកសិទ្ធ ឬខ្មោចចូលមែន ដែលធ្វើឲ្យក្រុមការងារទាំងមូល ភ័យស្លន់ស្លោចំពោះតារាសម្តែងរូបនេះ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖