ភ្នំពេញ៖ តារាចម្រៀងស្រីថ្មីក្នុងទ្រនំ Zone Production កញ្ញា វីហ្សា ហាក់ខ្លាចស្នេហាថ្មី ដូចអ្នកចាស់ ដែលជាអត្ថបទមួយស្ថិតក្នុងបទចម្រៀង «ខ្លាចបងដូចគេ» ដែលទើបតែចេញ នារសៀលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២០ ។
ជាមួយទឹកដមសំនៀងប្លែក ហើយរូបសម្រស់ស្អាតថែមទៀត បានញាំងឲ្យផ្ទៃបទទាំងមូលមើលទៅរស់រវើក ដែលគេរំពឹងទុកថា នាងនឹងឡើងកូដឆាប់ៗ តាមរយៈបទក្រោយ ។
ទោះជាយ៉ាងណា ក្រៅពីបទ«ខ្លាចបងដូចគេ» នេះ វីហ្សា នឹងត្រៀមបទជាច្រើនទៀតក្នុងផលិតកម្ម Zone Production ដែលនឹងចេញឆាប់ៗខាងមុខ ។
នាងត្រូវបានផលិតកម្មចាត់ទុកជាគ្រាប់ពេជ្រទី២ ក្នុងផលិតកម្ម បន្ទាប់ពីតារាចម្រៀងណាណៃ ។
ទស្សនាបទចម្រៀងដូចខាងក្រោមនេះ៖


