ភ្នំពេញ៖ ទោះបីជាផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថារឿងរ៉ាវនោះត្រូវបានបញ្ចប់ក្តី ប៉ុន្តែវានៅតែធ្វើឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នកលេងបណ្តាញសង្គមនៅមិនអស់ចិត្ត ខណៈដែល លោកដួង សុខគា ក៏បានបញ្ចេញមតិ នៅរាត្រីយប់នេះជុំវិញបញ្ហាខាងលើ ដោយបង្ហាញចំណុចមួយចំនួនសំខាន់ម្យ៉ាងដែរ។
លោក ដួង សុខគា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក នារាត្រីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ថា «ខ្ញុំស្តាប់ទៅស្តាប់មក ក្មេងនោះមិនទុកចិត្តសោះ គឺខ្លាចគេវាយទៀត។ បើខ្ញុំក៏មិនទុកចិត្តដែរ។ ហាឡើងឲ្យគ្នាទៅ បើគេវាយរត់ចេញមក? ស្តាប់ទៅបែបស្រួល ចុះបើគេវាយមិនឲ្យរត់? វាយកន្លែងផ្សេង? ប្រើវិធីផ្សេង? ប្រើអ្នកផ្សេង?»
លោកបានបន្តទៀតថា «ហ៊ឺ!ឪពុកម្តាយក្មេង មានតាមដានជូន ជួយការពារកូនទេ?សាលារៀន អត់លទ្ធភាពការពារកូនសិស្សក្នុងថ្នាក់ឬយ៉ាងណា?សមត្ថកិច្ចអត់បានធ្វើកិច្ចសន្យាតឹងរឹងទេឬ?ខ្ញុំពិតមិនគួរលូកដៃទេ តែខ្ញុំមិនដឹងធ្វើយ៉ាងម៉េច ដើម្បីនិយាយក្នុងគោលបំណងមិនឲ្យមានការគុំគួនវាយធ្វើបាបតទៀត។ មិនចង់ឲ្យប្រហែសទេ។»




