ភ្នំពេញ៖ មុនបូជាសពប្តី ដែលគ្រោះថ្នាក់ចរាចរណ៍ស្លាប់ តារាសម្តែង ឡោម លក្ខិណា បានបង្ហាញការទួញសោកសង្រេង ពីការបាត់បង់ស្វាមី នឹងដាស់តឿនខ្លួនឯង ឲ្យរឹងមាំ ក្នុងនាមជាស្ត្រីមេម៉ាយកូនមួយ។
ឡោម លក្ខិណា បានសរសេរនៅលើបណ្តាញសង្គម នៅរាត្រីយប់មិញមុនបូជាសពប្តីថា «សល់តែ 45 នាទីទៀតទេបងត្រូវបានបូជាហើយ បងចាកចេញចោលអូននឹងកូន ម៉ាក់ប៉ា ញាតិមិត្ត បងប្អូន រហូតហើយ អូនគ្មានពាក្យអ្វីនិយាយទេពេលនេះ មានតែពាក្យថា តស៊ូ រឹងមាំ តាំងជំហរ ដើម្បីកូនយើង អូននឹងមើលថែរក្សាចិញ្ចឹមបីបាច់កែវភ្នែករបស់យើងទាំងពីរអោយបានល្អសូមបងទៅកាន់សុគតិភពណាប្តីសម្លាញ់ចិត្តកុំបារម្ភពីកូនអីណាប្តីណាអូនសន្យាថានឹងធ្វើអោយសម្រេចបំណងរបស់បង ៕»
គួរបញ្ជាក់ផងដែរថា ស្វាមីឡោម លក្ខិណា បានចែកឋាននៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍៕



