ភ្នំពេញ៖ក្រោយត្រឡប់មកដើរលេងផឹកស៊ីវិញបុរសម្នាក់សុំលុយ ម្តាយយកទៅទិញទូរសព្ទតែម្តាយមិនព្រមក៏កើតកំហឹង វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចអស់ត្រូវម្តាយប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នៅចំណុច ភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សរ នឿន ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករមានទីលំនៅៗភូមិឃុំកើតហេតុខាងលើ។
ចំណែកជនសង្ស័យជាកូនឈ្មោះ ហង់ សុទ្ធា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតរស់នៅជាមួយម្ដាយ ៕