អនាគតរបស់ Devil May Cry

0
Devil May Cry 5 Key Art

សម្រាប់ Gamer វាពិតជាអស្ចារ្យណាស់ដែល Game ​ដែលគេជាប់ចិត្តបានបង្កើតវគ្គថ្មី ។ យ៉ាងនេះដែរសម្រាប់ Devil May Cry ជា Game មួយប្រភេទបែប វាយប្រហារនិងផ្សងព្រេងរួមជាមួយសាច់រឿងដ៏ទាក់ទាញ ។ ហ្គេមនេះចាប់ផ្តើមល្បីទូទាំងពិភពលោកតាំងពីឆ្នាំ ២០០១ មកម្លេះ ដែលកាលនោះគឺជាការបង្កើត ភាគដំបូងនៃហ្គេមមួយនេះរបស់ក្រុមហ៊ុន Capcom និងដឹកនាំដោយលោក Hideaki Itsuno  ក្នុងម៉ាស៊ីន Sony PlayStation 2។ ​ក្នុងនោះដែរ Dente គឺជាតួរអង្គឯកមួយដែលមានឈាមជ័រកាត់បិសាចនិងមនុស្សកាន់ដាវនិងកាំភ្លើងដើម្បីធ្វើការសម្លាប់ដើម្បីទទួលប្រាក់ចំណូលដោយគាត់មានក្រុមហ៊ុនចម្លែកមួយគឺក្រុមហ៊ុនប្រមាញ់បិសាចដោយដាក់ឈ្មោះថា Devil May Cry ។ Devil May Cry បានបន្តវគ្គជាបន្តបន្ទាប់ក្រោយទទួលការគាំទ្រយ៉ាងលើសលុបពីសំណាក់អ្នកលេង រហូតដល់ Devil May Cry 4 ផលិតករលោក Hiroyuki Kobayashi ដែលជាផលិតករហ្គេមដ៏ល្បីល្បាញម្នាក់និងមានស្នាដៃផលិតហ្គេមល្បីៗថ្នាក់ពិភពលោក ដូចជា​ Resident Evil, Dino Crisis ជាដើមនោះ បានបង្កើតតួអង្គថ្មីម្នាក់ទៀតសម្រាប់  Devil May Cry 4 ​ដែលមានកំលាំងពិសេសទៅលើដៃបិសាច និងដាវដែលមានហ្គាដូចម៉ាស៊ីន ដោយដាក់ឈ្មោះថា Nero។Nero គឺជាបុរសវ័យក្មេងម្នាក់ដែលធ្វើការនៅកោះ Fortuna នៃទីក្រុង Fortuna ដែលមាននិកាយមួយនៃពួកបព្វជិតដ៏បរិសុទ្ធនិងគោរពបិសាច Sparda ជាព្រះរបស់ពួកគេ។ មេដឹកនាំរបស់ពួកគេគឺជាសម្ដេចសង្ឃបរិសុទ្ធដែលដឹកនាំក្រុមជំនុំជាអ្នកដឹកនាំខាងវិញ្ញាណ។ នៅពេលចាប់ផ្តើមនៃព្រឹត្តិការណ៍គោរពបែបសាសនា សម្តេចសង្ឃកំពុងធ្វើការអធិដ្ឋានជាមួយបុព្វជិកក្នុងពិធីបុណ្យ Dante ក៏ចេញមកសំលាប់គាត់។ ខណៈពេលនោះ Nero ធ្វើការប្រយុទ្ធគ្នាជាមួយ Dante ចំណែកKyrie(មិត្តស្រី Nero) និងអ្នកផ្សេងទៀតបានរត់ទៅកាន់កន្លែងសុវត្ថិភាព។ Neroមានការភ្ញាក់ផ្អើលជាខ្លាំងក្នុងការរកឃើញអំណាចដ៏ពិសេសមួយដែលលាក់ខ្លួននៅក្នុងខ្លួនគាត់ហើយបានផ្លាស់ប្តូរដៃទាំងមូលរបស់គាត់ក្លាយជាដៃបិសាច។ ចាប់ពីពេលនោះមក Dante ទទួលស្គាល់ថាNero “ខុសពីអ្នកដទៃ” ហើយគេចខ្លួនបាត់។ ចំណែក Nero បានធ្វើការផ្សងព្រេងដើម្បីសងសឹកជាមួយ Dente រហូតដឹងថា សម្តេចសង្ឃជាមេបិសាច ហើយចុងក្រោយគេក៏បានសម្លាប់សម្តេចសង្ឃនោះ។ ច្រើនឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍ Devil May Cry 4 ។ Devil May Cry 5 បុរសម្នាក់បានចូលមកកាន់ការិយាល័យ Devil May​ Cry និងជាអតិថិជនថ្មីរបស់ Dante ដើម្បីសុំអោយជួយដោះស្រាយបញ្ហាដែលបានកើតឡើងទូទាំងពិភពលោក។ ទន្ទឹមនឹងនេះដែរ Nero បានបង្កើតទីភ្នាក់ងារប្រមាញ់បិសាចផ្ទាល់របស់គាត់ដែលមានមូលដ្ឋាននៅលើឡានមួយដែលបានតុបតែងបានយ៉ាងល្អនិងដាក់ឈ្មោះថា neon Devil May Cry ។ Dante បានឱ្យ វិស្វកររបស់គាត់ឈ្មោះ Nico បង្កើតដៃសិប្បនិម្មិតមួយអោយ Nero ដែលហៅថា “Devil Breaker” ដោយសារដៃបិសាចរបស់ Nero ត្រូវបានគេយកទៅដោយបុគ្គលអាថ៌កំបាំងម្នាក់។ ហ្គេមនេះអ្នកអាចលេងជាមួយម៉ាស៊ីន​ Sony PlayStation 4, Microsoft Xbox One និង Microsoft Windows។ Devil May Cry 5 ចេញលក់នៅថ្ងៃទី ៨ មីនា ឆ្នាំ ២០១៩ ខាងមុខ។
សូមទស្សនាវិដេអូខាងក្រោម