Mourinho: ខ្ញុំជាគ្រូបង្វឹកដ៏អស្ចារ្យបំផុតលើពិភពលោក

0

អំឡុងពេលផ្តល់បទសម្ភាសន៍ចុងក្រោយដល់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រ សប្តាហ៍នេះ លោក Mourinho បានអួតថា «ខ្ញុំជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់នៅលើពិភពលោក» ។​
គ្រូបង្វឹកសញ្ជាតិព័រទុហ្កាលរូបនេះ បានឈ្នះពាន Europa League និង​ EFL Cup ក្នុងរយៈពេល​២ឆ្នាំ នៅ Old Traford ប៉ុន្តែគាត់មិនទាន់ ទទួលបានពានកំពូលក្នុងស្រុកនៅឡើយ ដូចលោកកាន់កាប់ Porto, Chelsea, Inter និង​ Real Madrid ។​

ជាមួយការអួត​ខ្លួនក្តែងៗនេះ គ្រូបង្វឹកមេឃខៀវលោក Pep Guardiola ថា ខ្ញុំមិនប្រកួតប្រជែងជាមួយ Mourinho នោះទេ ហើយវាជាការពិតណាស់ ការវិនិច្ច័យថាខ្លួនល្អ ឬមិនល្អ គឺវាអាស្រ័យទៅលើការងារ​ដែលកំពុងធ្វើ ធ្វើបានសម្រេចនោះ​។​
Pep Guardiola ថាយើងបានប្រកួត​ប្រជែង​ដើម្បីពាន ហើយបើមានពាន គឺយើង​មានការងារធ្វើ ប៉ុន្តែ​ខ្ញុំមិនព្យាយាមប្រកួតប្រជែង ជាមួយគ្រូបង្វឹកម្នាក់នោះដែរ (Mourinho) ។​

គ្រូបង្វឹកមេឃខៀវរូបនេះបានបន្តថា ខ្ញុំឈ្នះពាន ដោយសារតែនៅទីនេះមានកីឡាករល្អ ក្លិបធំអស្ចារ្យ ប្រសិនបើស្ថិតក្នុងស្ថានភាព Jose ក៏ខ្ញុំដូចគ្នាដែរ ដោយគ្មានពានក្នុងដៃ។​ លោកបន្ថែមថា នៅទីនេះមានគ្រូបង្វឹកល្អជាច្រើនណាស់ តែពួកគេគ្មានឱកាស​ក្នុងការឈ្នះពាន៕