ភ្នំពេញ៖ក្រោយមានសារព័ត៌មានថា ក្រសួងវប្បធម៌ហៅ តារាប៉ុន្មានដួងដុសក្អែល លេងធម៌ក្តៅចេញរឿងស្លៀកសិចស៊ីនោះ អតីតតួស្រីជីដូនកាកី បានឆ្លើយតបវិញថា រំខានពេកហើយខ្ញុំត្រូវការស្ងបស្ងាត់ មិនបាច់បញ្ឈប់ខ្ញុំទេ ព្រោះខ្ញុំមិនមែនជាតារា10ឆ្នាំជាងហើយ ។
ស្រី ម៉ុច បានសរសេរនៅលើហ្វេសប៊ុកខ្លួនថា មិនបាច់បញ្ឈប់ខ្ញុំទេ ព្រោះខ្ញុំមិនមែនជាតារា10ឆ្នាំជាងហើយ ។មិនមែនខ្ញុំព្រហើនឆ្លើយតបទៅចាស់ទុំរបៀបនេះទេ តែវារំខានពេកហើយ ខ្ញុំត្រូវការភាពស្ងប់សុខ សុំកុំរំខានខ្ញុំដោយរូបភាពផ្សេងៗ មានតារាជាច្រើនត្រូវការជំនួយសុំយកពេលទៅជួយពួកគេទៅ រឺមួយចាំមិនបានថាពួកគេជាតារា? រឺក៏គេគ្មានកាតជាតារា ?
អ្នកនាងបានបន្តសរសេរថា តែនៅពេលដែលចង់ជេរចង់ជាន់ពន្លិច ក៏តាំងជីកកកាយ អ្នកដែល មិនមែន ជាតារាហើយលិចកប់បាត់តាំងពីណាណីយកជីវិតគេមកជជែកវែកញែក ។ នេះសំណាងហើយ ដែលស្រីម៉ុចមិនបានទៅសុំជំនួយ កុំអីនឹងប្រើពាក្យមកខ្ញុំវិញមិនខានថា ខ្ញុំឈប់ពីតារាយូហើយ ហាហា ចឹងពិបាកក្នុងកាជួយតិច Lolzz ។
«ខ្ញុំមិនចង់និយាយអ្វីអោយវែងឆ្ងាយទេ តែខ្ញុំគ្រាន់តែចង់ជំរាបថាខ្ញុំឈប់ពីតារានេះយូរហើយហើយមិនបាច់ប្រើពាក្យថាដោយសាខ្ញុំចង់ពាក់សិចស៊ីបានខ្ញុំប្រើពាក្យថាឈប់ពីតារា។ សុំជំរាបថាខ្ញុំសិចស៊ីតាំងពីខ្ញុំមិនទាន់ជាតារា ហើយ ការសំដែងរបស់ខ្ញុំលើកដំបូង ប្ដីខ្ញុំហើយនឹងអ្នកបើកឡានខ្ញុំ ជូនខ្ញុំដល់កន្លែងថតតែម្ដង ។ សុំទោសដល់ឯកឧត្តម លោកជំទាវ ទាំងអស់បើសិនមានការខុសឆ្គងក្នុងការឆ្លើយតបនេះ ព្រោះវារំខានដល់សិទ្ធសេរីភាពក្នុងការរស់នៅ របស់ខ្ញុំខ្លាំងណាស់ ។ តែបញ្ហារគឺថារាល់ថ្ងៃនឹងតាំងពីឈប់ពីតារានឹងមក ហត់តែម្យ៉ាងទេព្រោះអត់មានការងារធ្វើក្រៅពីមើលកូនបោសជូតផ្ទះតែងខ្លួន ហើយទុកលុយប្ដី»៕នេះជាសំណេរដែល ស្រីម៉ុច បានបន្ថែមជាចុងក្រោយ៕