Home កម្សាន្ត សិល្បៈកម្សាន្ត សេង សូណា ៖ គ្មានអ្វីខ្លាចចូលទៅជួបក្រសួង បើខ្ញុំមិនខុសអ្វីផង​ !

សេង សូណា ៖ គ្មានអ្វីខ្លាចចូលទៅជួបក្រសួង បើខ្ញុំមិនខុសអ្វីផង​ !

0

ភ្នំពេញ៖ ក្រោយពីក្រសួងបានកំណត់មិនឲ្យបង្ហាញខ្លួនក្នុងវិថីសិល្បៈ ០១ឆ្នាំនោះ សេង សូណា បានលើកឡើងថា​គ្មានខ្លាច​អ្វី​ចូលទៅជួបក្រសួងនោះទេ​ព្រោះថាខ្ញុំគ្មានខុសអ្វីនោះទេ បើក្រសួងហៅគឺទៅ។​

ថ្លែងប្រាប់អ្នកយកព័ត៌មាន Obnasia កញ្ញា សេង សូណា ថាប៉ុន្មានថ្ងៃមកនេះ ខ្ញុំដេកឈឺដោយមិនបានឃើញអ្វីទាំងអស់ ហើយអ្វីដែលបងសួរនេះ ខ្ញុំពិតជាភ្ញាក់ផ្អើល ព្រោះថាខ្ញុំខានបង្ហាញខ្លួនក្នុងវិថីសិល្បៈជិត​១ឆ្នាំហើយ ដោយរវល់មមារញឹកក្នុងការរកស៊ី និងថែទាំងសុខភាព គ្មានពេលទៅគិតរឿង​ទាំងនោះទេ​។​

នៅពេលដែលអ្នកសារព័ត៌មានយើងចាក់សួរថា តើអូនបន្តនឹងបង្ហាញភាពសិចស៊ីទៀតឬយ៉ាងណា ? កញ្ញា សេង សូណា បានលើកឡើងថា ខ្ញុំបានឈប់យូរហើយ ឥលូវគិតតែរឿងរកស៊ី មិនដែលនៅថតអីទៀតណា ដោយឈប់ចូលជិត​១ឆ្នាំជាងទៅហើយ។ មិនបានប៉ុន្មានផង គេឃើញ សេង សូណា​បានបង្ហោះ វីដេអូសិចស៊ីចាស់របស់ខ្លួននៅលើហ្វេសប៊ុក នៅល្ងាចថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ ហើយការបង្ហោះនោះយើងមិនដឹងថានាងមានគោលបំណង អ្វីឲ្យប្រាកដនោះទេ​៕

Previous articleអេនឌី ៖ មិនដឹងព្រមានរឿងអីទេ? សុដន់ក៏ខ្ញុំគ្មាន យោនីក៏គ្មាន ក្អែលក៏គ្មានដែរ
Next articleស្រី ម៉ុច៖មិ​ន​បាច់​ប​ញ្ឈ​​ប់​​​​ខ្ញុំ​ទេ​ ​​ព្រោះ​​ខ្ញុំមិ​ន​​មែ​​នជា​តា​រា​1​0​ឆ្នាំ​ជា​ង​ហើ​យ​