ភ្នំពេញ៖ ចាត់ទុកជារឿងភ្ញាក់ផ្អើល ក្រោយល្បីឈ្មោះខ្លាំងនៅហង្សមាសសុខៗ និងកើបថវិកាជាច្រើនតាមខនសឺតនានា ស្រាប់តែធ្លាយព័ត៌មានច្បាស់ការចេញពីទ្រនំហង្សមាស ថា G-Devit បានដើរចេញពីទ្រនំនេះរយៈពេលបីខែមកហើយ ដោយសារតែ តែបញ្ហាដុកដាន់ថ្នាក់លើ និងបង្ខំឲ្យធ្វើភ្លេងលឿនៗ សម្រាប់បទរបស់ខ្លួន ខណៈដែលហង្សមាសមិនព្រមកុងត្រាបន្តទៀតនោះ។
បើតាមប្រភពច្បាស់ការបានព្រលយថា ក្រុមហ៊ុនមិនបន្តកុងត្រាជាមួយ G-Devit នោះទេ ដោយសារតែបញ្ហាដុកដាន់ថ្នាក់លើពេក និងមិនស៊ីសង្វាក់ ជាមួយតារាៗក្នុងទ្រនំដែលគាត់កំពុងច្រៀងនេះ ។ម្យ៉ាងទៀត គឺបញ្ហាលើអត្តចរិក ដែលជាដើមចម ថ្នាក់លើត្រូវ គិតគូរ និងមិនបន្តកុងត្រាជាមួយ យ៉ាងដូច្នោះ ។
ប្រភពនេះថា សម្រាប់បទ G-Devit ដែលធ្វើកន្លងទៅ ខាងផលិតកម្មបានបិទចោលទាំងអស់ ដោយមិនតម្រូវឲ្យចាកផ្សាយ លើ ទូរទស្សន៍ និងវិទ្យុហង្សមាស ជាដើម ។ ប្រភពនេះថា ខាងមេកើយហង្សមាស បានបើកទ្វាររួចហើយ ដោយមិនចង់ទទួលរឿង ឈឺក្បាល ដុកដាន់បន្តទៀតនោះទេ។
ដោយឡែកខាងដៃគូស្អិតរមួត ដែលជាដៃគូស្នេហាក្នុងវិថីសិល្បៈ របស់ G-Devit គឺកញ្ញា ទេព បូព្រឹក្ស វិញ ប្រភពខាងលើថា នៅជាប់កុងត្រា ដែលទំនងអាចនឹងចេញឆាប់ៗតាមគ្នា ដូចសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយអ៊ីចឹង ។
ទោះបីជាយ៉ាងណានៅ រសៀលនេះ យើងមិនទាន់អាចសុំការស្រាយបញ្ជាក់ពីមាត់ លោក G-Devit បាននៅឡើយ លើបញ្ហាចំណុចលើកឡើងខាងលើ និងស្វាគមន៍ចំពោះការឆ្លើយតប និងស្រាយបំភ្លឺ របស់តារាចម្រៀងល្បីឈ្មោះរូបនេះ៕