កម្មវិធីធ្វើម្ហូបថ្មីរបស់ OBN កំពុងទទួលការចាប់អារម្មណ៍

0

 

OBN Asia កំពុងផលិតកម្មវីធីថ្មីមួយដែលទាក់ទងនឹងការចំអិនម្ហូប កម្មវិធីថ្មីនេះកំពុងតែដំណើរការផលិត និង រៀបចំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ផលិតករ ទាំងរូបភាពនិងសំលេង ។​ កម្មវីធីថ្មីមួយនេះនៅមិនទាន់បានដាក់ឈ្មោះនៅឡើយ ស្របពេលដែលជ្រើសរើសតួរអង្គក្នុងកម្មវីធីរួចរាល់ ដោយមានលោកពិសិទ្ធ ជាអ្នកសំរបសំរូលកម្មវិធី និង លោកនូឌី ដែលជាចុងភៅអាជីពក្នុងភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញ ។ លោកពិសិទ្ធ ដែលមហាជនស្គាល់គាត់តាមរយះកម្មវិធីសង្គម ការអប់រំ និង កីឡា ដោយគ្រប់គ្នាស្គាល់គាត់ថាជា ពូឈីវ រាល់កម្មវីធីសង្គមគាត់តែងតែគូរមុខពាក់សក់ តែដោយឡែកក្នុងកម្មវីធីថ្មីនេះគាត់បានបញ្ចេញមុខពិតរបស់គាត់តែម្តង ចំណែកលោក នូឌី ក៏មានអ្នកគំទ្រមិនធម្មតាដែរដោយមានសមត្ថភាពច្រៀងស្រដៀងនឹងកញ្ញាសុខ ពិសី តែក្រៅពីច្រៀងត្រាប់បានយ៉ាងល្អ នូឌី ក៏ជាចុងភៅអាជីបក្នុងសណ្ឋាគារមួយកន្លែងផងដែរ ។ ផលិតករកម្មវិធីនេះបានអោយដឹងដែរថា “យើងនឹងព្យាយាមផលិតកម្មវិធីនេះអោយបានល្អបំផុត ដើ​ម្បីផ្តល់ជូនទស្សនិកជននូវទស្សនីយភាពថ្មី ជាពិសេសស្ត្រីមេផ្ទះអាចចេះពីពិធីធ្វើម្ហូបនិងសើចសប្បាយរីករាយជាមួយកម្មវិធីរបស់យើង” ផលិតកររូបនេះបានបន្តទៀតថា ” ដោយក្រុមការងារកំពុងរៀបចំកែសំរួលនៅចំនុចដែរខ្វះខាត និង ស្វែងរកវិធីធ្វើម្ហូបថ្មីដែលងាយស្រួលក្នុងការចម្អិន ” កម្មវិធីធ្វើម្ហូបនេះនឹងផ្សាយក្នុងពេលឆាប់ៗនេះ រង់ចាំការផលិតសាកល្បងលើកទីមួយនេះបានជោគជ័យ ហើយកម្មវីធីថ្មីមួយនេះនិងមានអ្វីប្លែកបន្ថែមច្រើនទៀតក្រៅពីការរបៀបធ្វើម្ហូប បើតាមផលិតករកម្មវិធីនេះបន្ថែម ៕