បាត់ដំបង៖ ក្នុងទីធ្លារអាកាសយាន្តដ្ឋានបាត់ដំបងបច្ចុប្បន្ន បានក្លាយជាកន្លែងដែលប្រជាពលរដ្ឋចាប់អារម្មណ៍ ទៅលេងកម្សាន្តកកពិសេសពេលល្ងាច ដើម្បីស្រូបខ្យល់អាកាស ជួបជុំញុំាអាហារ និង លេងកីឡាជាដើម ។
ប្រជាពលរដ្ឋ ទៅលេងទីនោះភាគច្រើន ជាលក្ខណៈគ្រួសារ ខ្លះនាំកូនចៅសាច់ញាតិទៅក្រាលកន្ទេល អង្គុយលេងញ៉ាំអាហារ ដោយអង្គុយឃ្លាតៗពីគ្នា ដោយសារ ទីតាំងនេះមានទីធ្លាធំទូលាយ និង ខ្លះលេងកីឡា ដើរ រត់ និង ជិះកង់ជាដើម។
គួររំលឹកថា៖ អាកាសយានដ្ឋានបាត់ដំបង បានបើកដំណើរការដំបូង កាលពីឆ្នាំ១៩៦៧ ហើយត្រូវបានបិទដំណើរការទាំងស្រុងត្រឹម ឆ្នាំ១៩៧៥ ខណៈដែលរបបខ្មែរក្រហមកាន់កាប់អំណាច ។ ក្រោយពីរបបខ្មែរក្រហមបានដួលរលំ ព្រលានយន្តហោះខេត្តបាត់ដំបងនេះ ក៏ត្រូវបើកដំណើរការឡើងវិញ ប៉ុន្តែបម្រើឱ្យតែវិស័យអាកាសចរ ណ៍យោធាប៉ុណ្ណោះ ក្រោយ មកទៀតនាអំឡុងឆ្នាំ១៩៩១ ចំណតអាកាសយានដ្ឋាននេះបានបិទដំណើរការរហូត មកដល់បច្ចុប្បន្ន ៕
ប្រភព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង