សង្ស័យហ្វ្រាំងមិនស៊ី!! បណ្តាលអោយរថយន្ត​ប្រមូល​សំរាម ចុះចំណោតបុកជាមួយកង់បីដឹកព្រះសង្ឃទៅបិណ្ឌបាត

0

ព្រះ​សីហ​នុ​៖ កាលពីវេលា​ម៉ោងជាង ៨​ព្រឹក ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៤ មានករណីរថយន្ត​ប្រមូល​សំរាម​មួយ​គ្រឿង ចុះ​ចំណោត​ពី​តូ​លតា​ល់​ឃ្លាំង​លើ មក​អូរ​ពីរ ហើយសង្ស័យថា​ហ្វ្រាំង​មិន​សុ​ី បាន​បុក​ជាមួយកង់​បី ដឹក​ព្រះសង្ឃ​ទៅ​បិណ្ឌបាត និងបន្តទៅ​បុក​រថយន្ត​មួយ​ចំនួន​ទៀត  នៅ​ផ្លូវបំបែក​ឡើង​ពី​អូរ​២ ទៅ​តូ​លតា​ល់​ឃ្លាំង​លើ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។

នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ បានបណ្តាល​ឲ្យ​ព្រះសង្ឃ​មួយ​ចំនួន ដែល​នៅ​ក្នុង​កង់​បីបាន​រងរ​បួ​ស​ធ្ងន់ និង​ស្រាល ហើយបាន​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕

ប្រភព៖ ឡេង ប៊ុននី LENG BUNNY