បរទេស៖ មហាសេដ្ឋីជប៉ុន Yusaku Maezawa បានបង្ហាញនៅថ្ងៃសុក្រថា តារា K-pop TOP និង DJ Steve Aoki នឹងស្ថិតក្នុងចំណោមសមាជិកនាវិកទាំង ៨ នាក់ ដែលគាត់គ្រោងនឹងធ្វើដំណើរជុំវិញព្រះច័ន្ទនៅឆ្នាំក្រោយ ដោយជិះលើរ៉ុក្កែត SpaceX របស់ Elon Musk ។
លោក Maezawa បានទិញកៅអីទាំងអស់ក្នុងការធ្វើដំណើរទៅព្រះច័ន្ទ ហើយការជ្រើសរើសអ្នកឈ្នះទៅកាន់ឋានព្រះចន្ទ័ត្រូវបានប្រកាសដោយលោក Maezawa នៅលើ Twitter។
បេសកកម្មនៅលើយាន Starship របស់ក្រុមហ៊ុន SpaceX គ្រោងនឹងចំណាយពេលប្រាំបីថ្ងៃ ចាប់ពីការបាញ់បង្ហោះ រហូតត្រឡប់មកផែនដីវិញ រួមទាំងរយៈពេលបីថ្ងៃជុំវិញព្រះច័ន្ទ នៅឆ្នាំ 2023 តែប្រឈមនឹងការពន្យារពេល ដោយសារតែ បន្តការធ្វើតេស្តនៃយានអវកាស និងគ្រាប់រ៉ុក្កែត។
មហាសេដ្ឋី Maezawa បានប្រើប្រាស់គេហទំព័រ micro-blogging ដើម្បីជ្រើសរើសសមាជិកនាវិកប្រាំបីនាក់មកពីជុំវិញពិភពលោកដើម្បីចូលរួមជាមួយគាត់ក្នុងដំណើរកម្សាន្តទៅឋានព្រះច័ន្ទដោយគាត់បាននិយាយថាមានមនុស្ស 1 លាននាក់បានដាក់ពាក្យ មានតែTOP ទេដែលត្រូវបានជ្រើសរើស រួមជាមួយនឹង Aoki ដែលជាតន្ត្រីករជនជាតិអាមេរិកដើមកំណើតជប៉ុន និងជា DJ ដែលជាឪពុកបង្កើតម្ចាស់ភោជនីយដ្ឋាន Benihana ។
សូមជម្រាបថា Maezawa មានវ័យ 47 ឆ្នាំបានបង្ហោះនៅលើបណ្ដាញសង្គមtweeter ថាគាត់បានជួបជាមួយលោក Elon Musk ហើយកំពុងរៀបចំ “ការប្រកាសដ៏ធំអំពីបេសកកម្មទៅឋានព្រះច័ន្ទ”៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា