បន្ទាយមានជ័យ៖ យោងការណែនាំ និង បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ៣០ នាទី កម្លាំងអធិការដ្ឋានស្រុកស្វាយចេក ដឹកនាំដោយ លោក វរសេនីយ៍ត្រី រឿន សាកន ឋាន:អធិការរង ដឹកនាំកម្លាំងប៉ុស្តិ៍បានចុះស្រាវជ្រាវពលរដ្ឋដែល យកអត្តសញ្ញាណប័ណ្ណដាក់បញ្ចាំប្រាក់ឥណ្ឌា បែជាមកប្រទះនិងឃាត់បានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនទៅវិញ ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក។
នគរបាលបុស្តិ៍រដ្ឋបាលស្វាយចេក បានឲ្យដឹងថាពេលមកដល់ចំនុចកើតហេតុ ភូមិល្បើកស្វាយ ក៏ឃេីញម៉ូតូ ០១គ្រឿង ម៉ាកទ្រីម(ចាស់)សម្លេងលឺ(ស៊ីម៉ាំងប្រែន) សមត្ថកិច្ចយើងបានឃាត់ឲ្យឈប់ដើម្បីសួរនាំ ឈ្មោះ ពេជ្រ សុហ៊ាន ភេទប្រុសអាយុ ២៣ ឆ្នាំនៅភូមិបែកចាន ឃុំស្វាយចេកពេលនោះឆ្លើយមិនច្បាស់លាស់ មានសភាពភ័យស្លេកស្លាំង និងបានសារភាពថា រូបគេមកពីជួបអ្នកស្គាល់គ្នាម្នាក់អាយុជាង៤០ឆ្នាំ នៅតំបន់៥ និងបានជក់ថ្នាំញៀនទើបរួចហើយជិះមកម៉ូតូមក ក៏ជួបនគរបាលតែម្តង។
ក្រោយសួរនាំនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នេះជនសង្ស័យត្រូវបាននគរបាល ស្រុកស្វាយចេក បញ្ជូនមកការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ