បរទេស៖ ជប៉ុន អង់គ្លេស និងអ៊ីតាលី កំពុងរៀបចំគម្រោងរួមគ្នាដើម្បីផលិតយន្តហោះចម្បាំងជំនាន់ក្រោយរបស់ពួកគេនៅក្នុងទម្រង់ថ្មីនៃភាពជាដៃគូរវាងប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី ដែលជាកិច្ចសហប្រតិបត្តិការការពារវិស័យឧស្សាហកម្មដ៏សំខាន់ដំបូងរបស់ប្រទេសជប៉ុនបន្ទាប់ពីកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ។
កាលពីថ្ងៃសុក្រ ប្រទេសទាំង0៣បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយសំដៅទៅកិច្ចព្រមព្រៀងដែលសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីខែកក្កដាថា មានគោលបំណងដាក់យន្តហោះចម្បាំងជួរមុខដែលមានបច្ចេកវិទ្យាជឿនលឿនឲ្យដំណើរការនៅឆ្នាំ២០៣៥ ដោយរួមបញ្ចូលគ្នានូវគម្រោង Future Combat Air System ដឹកនាំដោយអង់គ្លេស ដែលត្រូវបានគេស្គាល់ថាជា Tempest ជាមួយនឹងកម្មវិធី F-X របស់ប្រទេសជប៉ុនក្នុងគម្រោងសកម្មភាពមួយហៅថាកម្មវិធីប្រយុទ្ធផ្លូវអាកាសជាសកល(GCAP)។
ដោយមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងការបង្កើនសកម្មភាពយោធារបស់ចិននៅជុំវិញប្រទេសជប៉ុន និងតៃវ៉ាន់ កិច្ចព្រមព្រៀងនេះអាចជួយប្រទេសជប៉ុនប្រឆាំងនឹងការកើនឡើងនៃកម្លាំងយោធារបស់ប្រទេសជិតខាងបានកាន់តែច្រើន និងផ្តល់តួនាទីសន្តិសុខកាន់តែសំខាន់ចំពោះអង់គ្លេសនៅក្នុងតំបន់ដែលជាគន្លឹះជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ